ព្យុះទីហ្វុង Saola ដែលមានកម្លាំងខ្យល់បោកបក់អតិបរមាចាប់ពី២៩៨គីឡូម៉ែត្រ រហូតដល់ ៣៧០គីឡូម៉ែត្រក្នុងមួយម៉ោង នៅព្រឹកថ្ងៃទី២៧ ខែសីហានេះ បានវាយប្រហារតំបន់ឆ្នេរនៃខេត្ត Isabela។
ការិយាល័យអាកាសធាតុហ្វីលីពីន នៅថ្ងៃទី២៧ ខែសីហានេះ បានព្យាករណ៍ពីការធ្លាក់ភ្លៀង និងខ្យល់បក់បោកខ្លាំងគំរាមកំហែងដល់តំបន់កំពុងដាំដុះដំណាំស្រូវ និងពោតនៅខេត្តភាគខាងជើងនៃប្រទេសហ្វីលីពីន ដោយសារតែឥទ្ធិពលព្យុះត្រូពិច Saola ដែលបានវិវឌ្ឍខ្លួនទៅជាព្យុះទីហ្វុងដ៏មានឥទ្ធិពល។
ការិយាល័យនេះបានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា កើតមាននៅក្នុងខេត្ត Isabela, Cagayan, Ilocos និងតំបន់ភ្នំ Cordillera នៅថ្ងៃអាទិត្យនេះ និងថ្ងៃចន្ទសប្តាហ៍ក្រោយ ជាមួយនឹងហានិភ័យទឹកជំនន់ និងការរអិលបាក់ដី។ ខេត្តទាំងនេះ ស្ថិតក្នុងចំណោមខេត្តដាំដុះដំណាំស្រូវ ពោត និងបន្លែធំជាងគេរបស់ប្រទេសហ្វីលីពីន។