ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មានអន្តរជាតិ

ជនស៊ីវិលក្នុងប្រទេសម៉ាលីកំពុងប្រឈមមុខនឹងអំពើហិង្សាផ្លូវភេទ និងការរំលោភសិទ្ធិមនុស្ស

អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានព្រមានថា ជនស៊ីវិលស្លូតត្រង់នៅប្រទេសម៉ាលី កំពុងប្រឈមនឹងការកើនឡើងអំពើហិង្សាផ្លូវភេទ និងការរំលោភសិទ្ធិមនុស្ស បន្ទាប់ពីអង្គការសហប្រជាជាតិដកកងកម្លាំងរក្សាសន្តិភាពចេញពីប្រទេសនេះ។

អ្នកជំនាញដែលតែងតាំងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យការអនុវត្តទណ្ឌកម្មបាននិយាយក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហានេះថា អំពើហិង្សាលើស្ត្រី និងកុមារី ព្រមទាំងអំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ នៅតែកើតមានក្នុងប្រទេសម៉ាលី។
ជុំវិញបញ្ហានេះដែរ អ្នកជំនាញបានស្តីបន្ទោសលើភាគីពាក់ព័ន្ធក្នុងជម្លោះដ៏រុំារ៉ៃនៅប្រទេសអាហ្វ្រិកខាងលិច, កងកម្លាំងប្រដាប់អាវុធម៉ាលី និងដៃគូសន្តិសុខបរទេសរបស់ពួកគេ គឺទាហានស៊ីឈ្នួលរបស់ក្រុម Wagner។

  

nmr