ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អ្នកជំនាញ គាំទ្រឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងសរសេរសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ ជាជនជាតិខ្មែរ

អ្នកជំនាញអារ្យធម៌ខ្មែរ នៅថ្ងៃនេះបានបង្ហាញការគាំទ្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើរឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដោយជនជាតិខ្មែរ ។

ឯកឧត្តម រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ មានប្រសាសន៍ថា ការជំរុញឲ្យមានអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជាជនជាតិខ្មែរនេះ គឺជារបត់ថ្មីមួយ ដែលធ្វើឲ្យគុណភាពនៃការស្រាវជ្រាវកាន់តែស៊ីជម្រៅ និងមានតម្លៃ ត្បិតលោកជឿជាក់ថា មានតែជនជាតិយើងប៉ុណ្ណោះ ដែលដឹងពីរឿងរបស់យើងច្បាស់។ ឯកឧត្តម បន្ថែមថា យើងគួរមានមូលនិធិសម្រាប់ការស្រាវជ្រាវដោយអ្នកប្រាជ្ញខ្មែរ។ បើយើងលើកស្ទួយ យើងយកចិត្តទុកដាក់ វាធ្វើឲ្យគុណភាព នៃការស្រាវជ្រាវនោះ មានតម្លៃសម្រាប់ប្រវត្តិសាស្ត្រខ្លួនឯង ។

គួរបញ្ជាក់ថា រាជបណ្ឌិតសភាកម្ពុជា ក៏បានប្រមូលផ្ដុំអ្នកប្រវត្តិសាស្ត្រទូទាំងប្រទេស និង បញ្ញវន្តនានា ដើម្បីចងក្រងប្រវត្តិសាស្ត្រខ្មែរផងដែរ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ។

 

nmr