Related Articles
រាជរដ្ឋាភិបាលប្រកាសយល់ព្រមឱ្យបងប្អូនកម្មករនិយោជិតនៅទូទាំងប្រទេសបានឈប់សម្រាក(៣ថ្ងៃ) ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនាបាន មុន១ថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត១ថ្ងៃ
ភ្នំពេញ : រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យបងប្អូនកម្មករ និយោជិតនៅទូទាំងប្រទេសបានឈប់សម្រាកដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា បានសម្រាកមុន១ថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត១ថ្ងៃ ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខាដោយ លោក អុិន វីរជាតិ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។ ក្នុងនោះបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តីជម្រាបជូនលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ កម្មវត្ថុ៖ ករណីសំណើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្តីពីការឈប់សម្រាករបស់បងប្អូនកម្មករនិយោជិតដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ យោង ៖- លិខិតលេខ៥៨៧/២២ ក.ប/ខ.ល ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ – ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោកជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យបងប្អូនកម្មករនិយោជិតឈប់សម្រាក ដើម្បីទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ […]
ជនជាតិ វៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រាវជ្រាវឃាត់ខ្លួនលើករណីឆក់កាបូប
ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវចេញពួនស្ទាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជាតិវៀតណាម នៅចំណុចម្តុំចំការស្ពៃ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពីបទឆក់កាបូបយួរដៃពីជនរងគ្រោះជាមន្រ្តីគយកំពង់ផែស្វយ័តខេត្តព្រះសីហនុ ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល២២និង០០នាទី នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ម្ចាស់កាបូប បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានជនសង្ស័យបានឆក់កាបូបរបស់គាត់ នៅចំណុចផ្លូវក្រោយផ្សារទំនើប Orange ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ជនរងគ្រោះ ឈ្មោះ ផង់ ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីគយ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារដែលបាត់បង់រួមមាន ៖ កាបូបយួរដៃ ម៉ាក LV ចំនួន ០១, កាបូបលុយ តូចម៉ាក POLO ពណ៌ខ្មៅ ចំនួន ០១, កូនសោរថយន្ត ចំនួន ០១, សម្គាល់ខ្លួននិងកាតធនាគារមួយចំនួន, លុយអាមេរិក […]