ព័ត៌មានថ្មីៗ

អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១២ ឧសភាខាងមុខនេះ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ

ការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ជាចេតនាមួយដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវតែធ្វើដើម្បីសម្រួលការលំបាកជូន ប្រជាពលរដ្ឋ បានធ្វើដំណើរចេញ ចូល ទៅធ្វើការងារនិងប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតបានស្រួល ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បានបិទខ្ទប់អស់ជាច្រើនសប្តាហ៍កន្លងមកនេះ ដើម្បីកាត់ផ្តាច់ឲ្យបានការរីករាលដាលជំងឺកូវីដ-១៩។ នៅរសៀលថ្ងៃទី១០ ឧសភានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញអភិបាលខណ្ឌទាំង ១៤ចូលប្រជុំ តាមរយៈប្រពន្ធវីដេអូមួយ ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឲ្យបានច្បាស់លាស់ មុនការសម្រេចដាក់ តំបន់ដែលត្រូវ បង្រួមនេះឲ្យមានប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន នៅថ្ងៃ១២ ឧសភាខាងមុខនេះ ដែលអាចឲ្យការងារនៃការបង្រួមតំបន់បិទខ្ទប់ នេះ មានប្រសិទ្ធភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត។
May be an image of one or more people, people standing and people sitting
nmr