អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានព្រមានថា ជនស៊ីវិលស្លូតត្រង់នៅប្រទេសម៉ាលី កំពុងប្រឈមនឹងការកើនឡើងអំពើហិង្សាផ្លូវភេទ និងការរំលោភសិទ្ធិមនុស្ស បន្ទាប់ពីអង្គការសហប្រជាជាតិដកកងកម្លាំងរក្សាសន្តិភាពចេញពីប្រទេសនេះ។ អ្នកជំនាញដែលតែងតាំងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យការអនុវត្តទណ្ឌកម្មបាននិយាយក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហានេះថា អំពើហិង្សាលើស្ត្រី និងកុមារី ព្រមទាំងអំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ នៅតែកើតមានក្នុងប្រទេសម៉ាលី។ ជុំវិញបញ្ហានេះដែរ អ្នកជំនាញបានស្តីបន្ទោសលើភាគីពាក់ព័ន្ធក្នុងជម្លោះដ៏រុំារ៉ៃនៅប្រទេសអាហ្វ្រិកខាងលិច, កងកម្លាំងប្រដាប់អាវុធម៉ាលី និងដៃគូសន្តិសុខបរទេសរបស់ពួកគេ គឺទាហានស៊ីឈ្នួលរបស់ក្រុម Wagner។
នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសាររបស់អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក នៃអនុគណៈកម្មការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍ថា កិច្ចប្រជុំ នេះគឺធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាឆ្លងខ្លឹមសាររបាយការណ៍ ឯកសារ និងការងារពាក់ព័ន្ធមួយចំនួន សម្រាប់បម្រើឱ្យការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្ត្រីស្តីទី មានប្រសាសន៍បន្តថា ដើម្បីរៀបចំសន្និបាតក្រសួងមហាផ្ទៃប្រចាំឆ្នាំ២០២២នេះ ក្រសួងបានបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំការងារពាក់ព័ន្ធនានា សម្រាប់បម្រើឱ្យការប្រព្រឹត្តទៅនៃសន្និបាតប្រចាំចាំឆ្នាំនេះ ដោយគណៈកម្មការនេះមានអនុគណៈកម្មការចំនួន៥ ជាសេនាធិការ ដែលក្នុងនោះរួមមាន៖ ទី១.អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ, ទី២.អនុគណៈកម្មការបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”, ទី៣.អនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល, ទី៤. អនុគណៈកម្មការការពារសន្តិសុខ […]
មន្ទីរបរិស្ថានខេត្តសៀមរាប បានប្រគល់សត្វអណ្ដើកចំនួន ១១ក្បាល ដែលបានមកពីការបង្ក្រាបបទល្មើស ទៅឱ្យមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដើម្បីយកទៅត្រួតពិនិត្យ និងព្យាបាល មុនយកទៅលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិ។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហានេះថា សត្វអណ្ដើតទាំងចំនួន ១១ក្បាលនេះ គឺបានមកពីការបង្ក្រាបបទល្មើសពីក្រុមក្មេងៗអាយុក្រោម ១៦ឆ្នាំ ដែលបានយកសត្វអណ្តើកទៅលក់ឱ្យអាជីករ ឫក៏ភ្ញៀវទេសចរនៅតាមតំបន់ប្រាសាទអង្គរវត្ត។ លោកបន្តថា នៅក្នុងចំណោមសត្វអណ្ដើកទាំងចំនួន ១១ក្បាលនេះ ក្នុងនោះមានមួយប្រភេទមិនមែនជាប្រភេទសត្វអណ្ដើកនៅក្នុងស្រុកនោះទេ។ លោកបញ្ជាក់ថា៖ «អ៊ីចឹង!សត្វអណ្ដើកដែលយើងបានពីការបង្ក្រាបបទល្មើសទាំងនេះ គឺយកទៅឱ្យអង្គការ ACCB យកទៅថែរក្សា និងព្យាបាលវាឱ្យមានសុខភាពល្អ ដើម្បីយើងអាចលែងវាឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិឡើងវិញ ពីព្រោះបើកាលណាវារស់នៅក្នុងព្រៃធម្មជាតិ សត្វអណ្ដើកនឹងមានកំណើនក្នុងការបង្កបង្កើតកូន»។