ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ទី៧ កញ្ញា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយឯកឧត្តម គីស៊ីដា ហ្វឺមីអុ (KISHIDA Fumio ) នាយករដ្ឋមន្ត្រីជប៉ុន ។
ថ្នាក់ដឹកនាំទាំង២ បានសំណេះសំណាលជាមួយគ្នា ប្រកបដោយមិត្តភាព និងស្និទ្ធស្នាល ៕