ព័ត៌មានថ្មីៗ ព័ត៌មានអន្តរជាតិ

សំណើកញ្ចប់ថវិកាជំនួយចំនួនជាង ១០០ពាន់លានដុល្លារដល់អ៊ីស្រាអ៊ែល-អ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អាចនឹងត្រូវបានបដិសេធ

សំណើថវិកាជំនួនសន្តិសុខជាតិចំនួនប្រមាណ ១០៦ពាន់លានដុល្លាររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលរួមមានជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល អាចនឹងត្រូវបានបដិសេធដោយសមាជិកព្រឹទ្ធសភា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Politico នាថ្ងៃអង្គារ៍ក្នុងសប្ដាហ៍នេះ។

គម្រោងចំណាយនេះត្រូវបានដាក់ស្នើដោយរដ្ឋបាលលោក បៃដិន កាលពីសប្តាហ៍មុន ដោយក្នុងនោះមានសំណើយល់ព្រមទៅលើការផ្ដល់ថវិកាជំនួយបន្ថែមចំនួន ៦១,៤ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី និងចំនួន ១៤,៣ពាន់លានដុល្លារជាជំនួយដល់អ៊ីស្រាអែលក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស។

ទន្ទឹមនឹងនេះ លោកក៏បានស្នើថវិកាចំនួន ៩,២ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌នៅអ៊ីស្រាអែល តំបន់ហ្កាហ្សា និងអ៊ុយក្រែន ព្រមទាំងថវិកាចំនួន ៧,៤ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ខណៈថវិកាសម្រាប់ការពារសន្ដិសុខតាមព្រំដែនគឺចំនួន ១៣,៦ ពាន់លានដុល្លារ។ ប្រភព៖ RT

nmr