ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត ។ ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដូច្នេះក្នុងឱកាសទទួលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ តបតាមសំណើរបស់ស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

 

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានសាទរចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ជាពិសេសតាមរយៈជំនួបទស្សនកិច្ចផ្លូវការកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូរគ្រប់កម្រិតរវាងប្រទេសទាំងពីរ ។

 

nmr