អ្នកអនាម័យ បានប្រាប់កម្ពុជាថ្មីថា ក្រុមគាត់មានគ្នា ១២នាក់ ចាប់ផ្តើមសម្អាតតាមឆ្នេរតាំងពីយប់មិញ រហូតដល់ម៉ោង ២កន្លះ រសៀលថ្ងៃទី០១ ០១ ២០២៤ នេះ នៅតែបោសសំរាមមិនទាន់អស់។
ជាមួយគ្នានេះ អ្នកអនាម័យបានអះអាងថា មានភ្ញៀវទេសចរមួយចំនួន ក៏ចងថង់ទុកសំរាមយ៉ាងត្រឹមត្រូវ តែសំរាមត្រូវរប៉ាត់រប៉ាយ គ្មានសណ្ដាប់ធ្នាប់ព្រោះសត្វឆ្កែកាយ៕