ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវ ឈានដល់ការ ឃាត់ខ្លួនបានជនសង្ស័យ០២នាក់នៅថ្ងៃដដែលករណី លួចម៉ូតូជនរងគ្រោះ ក្រោយ ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីយប់ នៅត្រង់ចំណុចផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ជនសង្ស័យ២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព (យកដែកឆ្កឹះសោម៉ូតូម៉ាក(SUZUKI NEX) ។ជនរងគ្រោះឈ្មោះ ភា សុខគីម ភេទ ស្រី អាយុ ៤២ឆ្នាំ មុខរបរ កាត់ដេរ មានទីលំនៅផ្ទះលេខ១២១៥ ផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ។ជនសង្ស័យ ១.ឈ្មោះ សម្បត្តិ ដារ៉ូ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវ លំ ក្រុមទី ១ ភូមិ បាក់ទូក សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

២. ឈ្មោះ ហៃ ស្រីនាង ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅផ្ទះជួល ផ្លូវ លំ ក្រុមទី ១ ភូមិ បាក់ទូក សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សម្ភារវត្ថុតាងរួមមាន ៖ -ម៉ូតូ០១ គ្រឿងម៉ាក Honda Air Black ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1C.1648 ។លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ជនរងគ្រោះបានជិះម៉ូតូម៉ាកSUZUKI NEXពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FM .8195 ខាងលើមកពីកន្លែងធ្វើការហើយទុកនៅខាងមុខផ្ទះដោយបានចាក់សោ.កត្រឹមត្រូវរួចក៏ចូលទៅហូបបាយនៅក្នុងផ្ទះបន្ទាប់មកស្រាប់តែមានជនសង្ស័យ០២នាក់ស្រី០១នាក់ និងប្រុស០១នាក់ ជិះម៉ូតូម៉ាក STEP ពណ៌ ក្រហមបានធ្វើសកម្មភាពយកដែកឆ្កឹះសោ.កម៉ូតូម៉ាកខាងលើពេលនោះជនរងគ្រោះលឺសម្លេងកាច់កម៉ូតូក៏ចេញមកឃើញជនសង្ស័យកំពុងតែជិះម៉ូតូរបស់ខ្លួនចេញទៅហើយបានស្រែកថាចោរៗបណ្ដាលផ្អើលឆោឡោដល់អ្នកជិតខាងតែមិនមានអ្នកជួយដេញតាមនោះទេបន្ទាប់មកជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះសមត្ថកិច្ចជំនាញខណ្ឌប៉ុស្ដិ៍បានបើកការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាឈានដល់ការបង្ក្រាបនឹងឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់នៅថ្ងៃដដែល វេលាម៉ោង ៨និង៣០នាទីយប់  ត្រង់ចំណុច ផ្លូវលំ ក្រុមទី១ ភូមិ បាក់ទូក សង្កាត់ ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបានខណ្ឌឬស្សីកែវដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

nmr