Related Articles
អភិបាលខេត្តព្រះវិហារដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត
ភ្នំពេញៈ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មន្ត្រី ជំនាញរដ្ឋបាលសាលាខេត្ត នឹងមេឃុំ-មេភូមិ ជាច្រើនរូបទៀត។ ឯកឧត្តម គីម រិទ្ធី បានស្នើដល់សមាជិកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋទាំងអស់ ត្រូវចូលរួមពិភាក្សា និងចូលរួមជាគំនិតយោបល់ល្អៗ នឹងសំណូមពររបស់សមាជិកក្នុងអង្គប្រជុំ ដើម្បីជាធាតុចូលក្នុងការពិភាក្សារក ដំណោះស្រាយពី បញ្ហាប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ កិច្ចប្រជុំបានពិភាក្សាទៅលើរបាយការណ៍មួយចំនួនដូចជា ការចុះពិនិត្យទីតាំងសម្រាប់គម្រោង បែងចែកដីដើម្បី សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ស្ថិតនៅភូមិស្វាយ និងភូមិរំដោះស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត និងពិភាក្សាទៅលើ ករណីប្រជាពលរដ្ឋសុំកាត់ឆ្វៀលដី ស្ថិតនៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង ព្រះវិហារ និងបែងចែកដីចំនួន ៨៦ហិកតា ស្ថិតនៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ព្រមទាំងពិភាក្សារបាយការណ៍ស្តីពី ការបែងចែកដីប្រលានយន្តហោះ […]
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុដែលរាជរដ្ឋាភិបាលសម្រចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុដែលរាជរដ្ឋាភិបាលសម្រចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្នាក់ជាតិឆ្នាំ២០២២នេះ ដោយសារកម្ពុជានៅមានករណីជំងឺកូវីដ១៩ នៅឡើយ និងកម្ពុជាត្រូវរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមសារសម្លេងពិសេសសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិនាព្រឹកព្រលឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិទួលសំរោង ឃុំក្រាំងស្គា ស្រុកទឹកផុស
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅបរិវេណវត្ត ព្រះចន្ទរង្សី (ហៅវត្តត្រពាំងម្លូរ) ស្ថិតក្នុងភូមិត្រពាំងម្លូរ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ នៅភូមិសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ លោក ឈុន សុខកុម្ភៈ បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅភូមិទួលសំរោង មន្រ្តីជំនាញបានចុះអនុវត្តទៅតាមនីតិវធីនិងដំណាក់កាលនីមួយៗ ដោយបានកំណត់ព្រំប្រទល់ និងវាស់វែង ប្រមូលទិន្ន័យបាន ២២៣៩ក្បាលដី ដែលក្នុងទិន្ន័យនេះ គណកម្មការអនុវិស័យរដ្ឋបាលដីធ្លីខេត្តបានសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២១៦១ក្បាដី ជូនដល់ប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធីដីធ្លី។ ឯកឧត្តម សាន់ យូ បានមានប្រសាសន៍ថាៈ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋនាពេលនេះ គឺបន្ទាប់មន្រ្តីជំនាញបានចុះដំណើរការតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ហើយការប្រគល់បណ្ណកម្មសិទ្ធដីធ្លី គឺជានីតិវិធីចុងក្រោយក្នុងដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទួលបាននាពេលនេះ […]