ព័ត៌មានថ្មីៗ

៦ខែចុងក្រោយកម្ពុជាទទួលបានគម្រោងវិនិយោគ ១៧២គម្រោង ទុនវិនិយោគជិត៤ពាន់លានដុល្លារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅរយៈពេល ៦ខែចុងក្រោយ គិតពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ១៧២គម្រោង មានទំហំទុនវិនិយោគជិត ៤ពាន់លានដុល្លារ និងអាចបង្កើតការងារ ១៩ម៉ឺនកន្លែង។គម្រោងទាំងនេះរួមមានគម្រោងវិនិយោគក្នុងស្រុក និងគម្រោងមកពី១០ប្រទេសផ្សេងទៀត។

 

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៨ខែ កុម្ភៈ ឆ្នាំ២០២៤។

 

សម្តេចនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា៖ នៅក្នុងខែមករា ឆ្នាំ២០២៤ គម្រោងដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានចំនួន ៣២គម្រោង គិតជាទុនវិនិយោគជិត ២០០លានដុល្លារ។

 

 

nmr