ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ច្រក ទ្វារ ព្រំដែន ទ្វេភាគី រដ្ធបាលខេត្តជូនដំណឹង បេីក ដំណើរការ ច្រកព្រំដែន ទាំង ៣ ឡើង វិញ

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាល ខេត្តបាន ចេញ សេចក្តីជូនដំណឹង អំពី ដំណើរការ ច្រកព្រំដែន ទាំង ៣ ដែល ត្រូវ បាន បើក ដំណើរ ឡើង វិញ ចាប់ពី ថ្ងៃ ទី ១ ខែតុលា ឆ្នាំ ២០២២ តទៅ ។ ច្រក ទ្វារ ព្រំដែន សំខាន់ ៗ ចំនួន ៣ ក្នុង ខេត្ត នេះ រួម មាន ច្រក ទ្វារ ព្រំដែន ទ្វេភាគី ឡា ប៉ា ខេ នៅ ស្រុក កែវ សីមា ច្រក ទ្វារ ព្រំដែន ទ្វេភាគី ដាក់ ដាំ នៅស្រុក អូរ រាំង និង ច្រក ទ្វារ ព្រំដែន ទ្វេភាគី ណាំ លៀ នៅ ស្រុក ពេ ជ្រា ដា ។

ការ បើក ឱ្យ ដំណើរការ ឡើង វិញ នូវ ច្រក ទ្វារ ព្រំដែន ទ្វេភាគី នៅ ក្នុងភូមិ សាស្ត្រ ខេត្តមណ្ឌលគិរី នេះ គឺ តាម បណ្តោយ ខ្សែបន្ទាត់ ព្រំដែន ជាមួយ ខេត្ត ដាក់ ឡាក់ ខេត្ត ដាក់ណុ ង និង ខេត្ត ប៊ិ ញ ភឿ ក ប្រទេស វៀតណាម ។

រដ្ឋបាល ខេត្ត អនុញ្ញាត ឱ្យ បើក ដំណើរការ ឡើង វិញ នូវ ការ ធ្វើ ដំណើរ ចេញចូល និង ការ ធ្វើចរាចរណ៍ ទំនិញ ឆ្លងកាត់ តាម ច្រក ទ្វារ ព្រំដែន ទាំង ៣ នេះ ចាប់ពី ថ្ងៃ ទី ១ ខែតុលា ឆ្នាំ ២០២២ តទៅ ។ បើ តាម សេចក្តីជូនដំណឹង របស់ រដ្ឋបាល ខេត្ត ចំពោះ ការ អនុញ្ញាត ឱ្យ ដំណើរការ បើក ច្រក ទ្វារ ព្រំដែន ឡើង វិញ នេះ ក៏ ត្រូវ អនុវត្ត តាម ការ ណែនាំ របស់ រាជរដ្ឋាភិបាល និង ក្រសួង ក្រសួង សុខាភិបាល ដែរ ។

ចំពោះ អ្នកដំណើរ ចូល មិន តម្រូវ ឱ្យធ្វើ តេស្ត PCR ៧២ ម៉ោង មុន ចូល មក កម្ពុជា និង មិន តម្រូវ ឱ្យធ្វើ តេស្ត រហ័ស នៅ ព្រំដែន ពេល មក ដល់ កម្ពុជា នោះ ទេ ។ ដើម្បី ជា ការ លើកទឹកចិត្ត ចំពោះ អ្នកដំណើរ ចូល គួរ គប្បី ធ្វើតេស្ត រហ័ស ដោយ ខ្លួនឯង និង ភ្ជាប់ មក ជាមួយ កាត ចាក់ វ៉ាក់សាំង ដើម្បី បង្ហាញ ជូន អាជ្ញាធរ ច្រក ទ្វារ ។ ចំពោះ អ្នកដំណើរ ចេញ ត្រូវ អនុវត្ត តាម ការ ណែនាំ របស់ ភាគី វៀតណាម និង ត្រូវ ដាក់ ជាប់ ជាមួយនូវ កាត ចាក់ វ៉ាក់សាំង ជំងឺ កូ វី ដ -១៩ ផង ដែរ ។ ចំពោះ អ្នកដំណើរ ដែល មិន បាន ចាក់ វ៉ាក់ សាំង នៅ ពេល ចូល មក កម្ពុជា ត្រូវធ្វើ ច ត្តា ឡី ស័ក ចំនួន ១៤ ថ្ងៃ តាម ការ ណែនាំ របស់ ក្រសួង សុខា ភិបាល ។
ដោយឡែកសម្រាប់អ្នកដំណើរចេញត្រូវអនុវត្ត ការ ធ្វើ ច ត្តា ឡី ស័ក តាម ការ ណែនាំ និង ការកំណត់របស់ភាគីវៀតណាម ។ ដើម្បី ឱ្យ ដំណើរ ការ នៃ ការ បើក ច្រក ទ្វារ ឡើង វិញ មាន ភាព រលូន និង ជា ការ ជួយ សម្រួល ដល់ ការ ធ្វើ ដំណើរ ចេញ ចូល របស់ ប្រជាពលរដ្ឋ និង ការ ធ្វើ ចរាចរណ៍ ទំនិញ ឆ្លងកាត់ ព្រំដែន ទៅ វិញ ទៅ មក រដ្ឋបាល ខេត្ត បាន ស្នើ ឱ្យ ប្រធាន ទីស្នាក់ការ ត្រួតពិនិត្យ ច្រក ទ្វារ ព្រំដែន ទ្វេ ភាគី ទាំង ៣ ជួប ប្រជុំ ធ្វើការងារ ជាមួយ ខាង ច្រក ទ្វារ ភាគី វៀតណាម ធ្វើការ ផ្សព្វផ្សាយ ឱ្យ បាន ទូលំទូលាយ ជូន ដល់ ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស បាន ជ្រាប និង សហការ ជាមួយ កងកម្លាំង មាន សមត្ថកិច្ច ពាក់ព័ន្ធ ទាំងអស់ ក្នុង ការ គ្រប់គ្រង និង សម្របសម្រួល សកម្មភាព នៅ តាម ច្រក ទ្វារ ព្រំដែន ទ្វេភាគី ទាំងអស់ ដើម្បី ធានា បាន នូវ ការ ធ្វើ ដំណើរ និង ការ ដោះ ដូរទំនិញ ឆ្លងកាត់ ព្រំដែន មាន ភាពល្អ ប្រសើរ ៕

nmr