ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសញ្ជាក់ថា កម្ពុជា នឹងបន្តពង្រឹងនិងលើកកម្ពស់ពាណិជ្ជកម្មសេរី ជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវធ្វើជាតំណាងវិស័យឯកជន ធ្វើការជាមួយរាជរដ្ឋាភិបាល ។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា ត្រូវជួយគៀងគរអ្នកវិនិយោគ មកបណ្តាក់ទុននៅកម្ពុជា បង្កើនចំណូលចូលជាតិ និងប្រជាជនជួយដោះស្រាយបញ្ហានានារបស់វិស័យឯកជន ។