ប៉េកាំង, ចិន)៖ ក្នុងដំណើរទស្សនកិច្ចថ្ងៃទីពីរ នៅទីក្រុងប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទសន្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
Related Articles
លិខិតមិត្តអ្នកអាន៖ «ខ្មែរពិតជាសំណាងណាស់ដែលមេដឹកនាំបដិវត្តពណ៌ត្រូវបានវែកមុខទាន់ពេល»
ការចាប់ខ្លួន កឹម សុខា កាលពីចុងឆ្នាំ២០១៧ និងការផ្តន្ទាទោសដោយតុលាការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតមួយទៀតក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សំខាន់នៅត្រង់ថា បើគ្មានការចាប់ខ្លួន កឹម សុខា កាលពីជាង ៥ឆ្នាំមុនទេ ម៉្លេះសមប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរពិតជារអិលធ្លាក់ដោយជៀសពុំរួចក្នុងចលនាបដិវត្តន៍ពណ៌ និងធ្វើឲ្យស្ថានការណ៍ប្រទេសជាតិក្រឡាប់ចាក់ដូចនៅពិភពអារ៉ាប់បាត់ទៅហើយក៏មិនដឹង។ គំរោងការរៀបចំចលនាបដិវត្តន៍ពណ៌របស់ កឹម សុខា ពិតជាមិនធម្មតាឡើយ។ ប្រសិនបើគេអង្គុយស្តាប់ឡើងវិញនូវសម្តីរបស់ កឹម សុខា ដែលនិយាយពីផែនការបដិវត្តន៍ពណ៌នេះវាពិតជារឿងដ៏គួរឲ្យព្រឺក្បាលណាស់សម្រាប់ពលរដ្ឋខ្មែរដែលធ្លាប់បានហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាម និងសមុទ្រទឹកភ្នែកដ៏សែនឈឺចាប់ខ្លោចផ្សារបំផុតក្នុងរបបវាលពិឃាដចន្លោះពីថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦មករា ឆ្នាំ ១៩៧៩។ តាមរយៈសម្តីរបស់ កឹម សុខា ក្នុងខ្សែអាត់វីដេអូ គេអាចយល់បានថា ពិរុទ្ធជនរូបនេះពិតជាចំណាយពេលវេលាយូរណាស់ក្នុងការសិក្សា រៀនសូត្រពីវិធីសាស្ត្រធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាដែលបង្រៀនដោយសាស្ត្រាចារ្យជំនាញរបរទេស។ មេរៀនដែលគ្រូបរទេសបង្រៀនដល់ កឹម សុខា ពិតជាមានលក្ខណៈស៊ីជម្រៅ និងល្អិតល្អន់ខ្លាំងណាស់ពាក់ព័ន្ធនឹងមធ្យោបាយផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រើយុទ្ធសាស្ត្រ «គាស់ពីក្រោមឡើងលើ»។ ដើម្បីសម្រេចគោលដៅនេះ កឹម សុខា បានចំណាយពេលច្រើនឆ្នាំណាស់ដើម្បីរៀបចំជើងព្រួលដោយចាប់ផ្តើមសកម្មភាពពីដំបូងក្រោមស្លាក«មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា»។ មានមូលហេតុសំខាន់ពីរដែល កឹម សុខា ត្រូវផ្តើមសកម្មភាពចលនាបដិវត្តន៍ពណ៌ដោយជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្ស៖ […]
សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចមិនសុំការលើកលែងទោសឲ្យអ្នកនយោបាយដែលប្រមាថគ្រួសារសម្ដេច និងប្អូនស្រីដែលទទួលមរណភាពទៅហើយនោះទេ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅចំពោះមុខឯកអគ្គរដ្ឋទូតបរទេស និងប្រជាជនកម្ពុជាថា សម្ដេចដាច់ខាតគឺមិនចុះហត្ថលេខា សុំការលើកលែងទោសឲ្យអ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌ ដែលតែងតែប្រើការជេរប្រមាថជាត្រីមុខ ក្នុងការវាយគ្រួសារសម្ដេច មិនលើកលែងសូម្បីតែប្អូនស្រីរបស់សម្ដេចដែលទទួលមរណភាពទៅហើយ។ ការបញ្ជាក់ជំហររបស់សម្ដេចតេជោ ហ៊ុន សែន ដែលនឹងគ្មានការយោគយល់ចំពោះអ្នកនយោបាយមានទោសព្រហ្មទណ្ឌ និងជាអ្នកនយោបាយគ្មានសីលធម៌នោះ គឺធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពេលសម្ដេច អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូត មន្រ្ដី អ្នកពាក់ព័ន្ធដែលចូលរួមដោយផ្ទាល់ និងប្រជាជនដែលកំពុងទស្សនាតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដោយសង្កត់ធ្ងន់ថា មន្រ្ដីទូតអាចមិនចេះភាសាខ្មែរទេ ហើយថា តើពួកគេបានដឹងដែរទេ នៅពេលដែលភរិយារបស់សម្ដេច សម្ដេចរួមទាំងក្រុមគ្រួសារទាំងមូលកំពុងសម្រក់ទឹកភ្នែកស្ដាយប្អូនស្រី ដែលចែកឋានទៅដោយមិនបានលា ប៉ុន្ដែក្រុមពួកប្រឆាំងជ្រុលនិយម បានធ្វើការវាយប្រហារលើប្អូនស្រីរបស់សម្ដេចយ៉ាងអសុរោះបំផុត។ នៅត្រង់នេះសម្ដេចបានដាក់ជាសំណួរថា បើសិនមិត្តបរទេសជារូបសម្ដេច និងជាភរិយារបស់សម្ដេចតើអាចទទួលយកទង្វើដ៏អាក្រក់នេះបានទេ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀត សម្ដេចគ្របគ្រងរដ្ឋមិនផ្អែកលើមនោសញ្ចេតនានោះទេ ហើយការអនុវត្តច្បាប់ត្រូវមាន។ សម្ដេចតេជោបន្តថា មិត្តបរទេសអាចថា សម្ដេចផ្ដាច់ការហើយចូលចិត្តប្រតិកម្មជាមួយបុគ្គលណាមួយ […]
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lan Tianli អភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម Lan Tianli បានគោរពជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាសម្ដេច និងក្រុមគ្រួសារ និងប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់សម្ដេចតេជោ និងសូមឲ្យសម្ដេចតេជោ មានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងជួបតែសេចក្តីសុខ សេចក្តីចម្រើន។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា ដោយឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ឯកឧត្តមបានមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ហើយពេលនេះ កម្ពុជាកាន់តែមានការរីកចម្រើនទ្វេឡើងបន្ថែមទៀត ដោយក្នុងនោះមានអាគារខ្ពស់ៗជាច្រើន និងប្រជាជនមានជីវភាពធូរធារច្រើន។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោបន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមានគោលបំណង៣ ដែលទី១ គឺសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងមកតែងតែគាំទ្រតំបន់ស្វយ័តក្វាងស៊ី ជាពិសេសគាំទ្រការរៀបចំពិពណ៌ ចិន-អាស៊ាន នៅទីក្រុងណាននីង ,ទី២ គឺការជំរុញ ការអនុវត្តកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំកំពូល របស់ចិន និងកម្ពុជា ជាពិសេសការកសាងសហគមន៍ជោគវាសនា […]