ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាខេត្តស្វាយរៀង ​បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៣

នាព្រឹកថ្ងៃព្រហស្បតិ៍​ទី​២៩​ ​ខែមិថុនា​ ឆ្នាំ២០២១​នេះ​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ បានអញ្ជេីញជាអធិបតី​ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​ តាមរយះប្រព័ន្ធវីដេអូZoom ដែលមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្ត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ លោក​ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត។
របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥។
២. ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារបន្ត​ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
៣. ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត។
៤. ស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារបន្តខែសីហា ឆ្នាំ២០២១ របស់​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៥.ស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារបន្តខែសីហា ឆ្នាំ២០២១ របស់​គណៈកម្មាធិការលទ្ធកម្មខេត្ត។
៦. សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី២៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១)៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
nmr