ព័ត៌មានថ្មីៗ

ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា មានប្រសាសន៍ថា ជាមោទនភាពរបស់ជាតិកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ

ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា មានប្រសាសន៍ថា កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងយូរត្រឹមដំណាច់ឆ្នាំ ២០២១ នេះនឹងក្លាយជាប្រទេសទី ១ លើពិភពលោកដែលប្រជាពលរដ្ឋក្មេងចាស់ទាំងអស់ចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងការពារ កូវីដ-១៩ គ្រប់ៗគ្នា ! ពិសេសទៀតនោះក៏នឹងបានទទួលវ៉ាកសាំង ដូសទី ៣ ដែលជាដូសជម្រុញថែមទៀតផង។
នេះជាមោទនៈភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានមេដឹកនាំគឺ សម្តេចតេជោ ហ៊ុន សែន សម្តេចលោកបានយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់បំផុតអំពីសុខភាពរបស់ប្រជាពលរដ្ឋ ដែលសម្តេចតែងបានលើកឡើងថា ៖ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសិទ្ធិរស់រៀនមានជីវិត របស់ប្រជាពលរដ្ឋឲ្យបាន ! ។ មួយវិញទៀតចំពោះជនបរទេសគ្រប់គ្នាដែលរស់នៅ ធ្វើការ ឬធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជា គឺសុទ្ធតែទទួលបានវ៉ាកសាំងពីរារដ្ឋាភិបាលកម្ពុជា ដូចគ្នានឹងប្រជាពលរដ្ឋកម្ពុជាដែរ ។ នេះជាជំហរនយោបាយកិច្ចការបរទេសដ៏ទន់ភ្លន់ និងជាកាយវិការនយោបាយចែករំលែកប្រកបដោយឆន្ទៈមនុស្សធម៌ខ្ពង់ខ្ពស់របស់កម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាអគ្គមគ្គទេសន៍សន្តិភាពនៃកម្ពុជា ។
ចំពោះនយោបាយប្រើមាត់វែង មាត់ខ្លី របស់ក្រុមពួករត់ចោលស្រុក ដែលយកវប្បធម៌ញុះញង់ ដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋ លាបពណ៌លើរដ្ឋាភិបាល វ៉ៃប្រហារដោគ្មានការពិតដើម្បីឲ្យប្រជាពលរដ្ឋស្អប់រដ្ឋាភិបាល និងពិសេសស្អប់ សម្តេចតេជោ ហ៊ុន សែន នោះ លោក សួន សេរីរដ្ឋា ជឿជាក់ថា ពួកអស់លក្ខណ៍នេះកំពុងបរាជ័យម្តងហើយម្តងទៀតយ៉ាងអាម៉ាស់ ហើយពួកគេអាចនឹងត្រូវបញ្ចប់ជីវិតនយោបាយ ស្លាប់ចោលស្រុក លែងបានយកឆ្អឹងដ៏អាសោចរបស់ពួកគេ មកកប់នៅលើទឹកដីអង្គរដ៏ស្រស់ស្អាតរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូត៕
nmr