ព័ត៌មានជាតិ

លោកងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនចំនួន 7កន្លែងនៅក្នុងស្រុកកំពង់លែងនិងស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង នៅថ្ងៃ អង្គារ  ៧ រោច  ខែភទ្របទ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥  ត្រូវនឹងថ្ងៃទី  ២៨.០៩.២០២១  ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក  ងិន  ហ៊ុន ប្រធានមន្ទីរកសិកម្ម ខេត្ត  បានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មេីសជលផល ប្រទះឃេីញការធ្វេីនេសាទដោយរបាំងសាច់អួននៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង និងស្រុកបរិបូណ៌នៅចំណុចក្បាលកោះទន្លាឃុំប្រឡាយមាស   ស្រុកកំពង់លែង និងចំណុចកំពង់ព្រះឃុំឆ្នុកទ្រូ  ស្រុកបរិបូណ៌   បន្ទាប់មកសមត្ថកិច្ចយេីងបានធ្វេីការចុះរុះរេី និងបំផ្លាញចោលវត្ថុតាងនូវនឹងកន្លែង។

 

ក្នុងករណីបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនខាងលើនេះជាលទ្ធផលកម្លាំងសមត្តកិច្ចយើងសម្រេចបានរួមមាន

-របាំងសាច់អួនចំនួន ៧ កន្លែងប្រវែង   ៣៥០ មលូសាច់អួនចំនួន ១២ មាត់-បង្គោល ចំនួន  ១២០  ដេីម-និងចាក់លែងត្រីចំរុះ ចំនួន៣០ គីឡូក្រាមចូលបឹងទន្លេសាបវិញ។

 

ហើយក្នុងការប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះដែរបានប្រើប្រាស់-កម្លាំងសរុប  ១០ នាក់-មធ្យោបាយ ០២ គ្រឿង ។

 

នៅក្នុងឱកាសនោះផងដែរលោកងិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទសូមកុំប្រើ ឧបករណ៍ដែលល្មើសច្បាប់ដើម្បីចូលរួមថែរក្សាមច្ឆាជាតិឲ្យ

បានគង់វង្សដល់កូនចៅជំនាន់ក្រោយ៕

nmr