ព័ត៌មានថ្មីៗ

ឯកឧត្តមចាន់ ស៊ីណាត ជាអនុរដ្ឋលេខាធិការដឹកនាំសហការីចុះធ្វើការត្រួតពិនិត្យនិងតាមដានត្រៀមយុទ្ធសាស្រ្តនូវទឹកជំនន់.!

នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១

នេះឯកឧត្តមចាន់ ស៊ីណាត ជាអនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹកនិង

ឧតុនិយមដែលជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យនិងសហការីទាំងអស់ បានបន្តសកម្មភាព ដឹកនាំធ្វើការត្រួតពិនិត្យតាមដាន និងត្រៀមយុទ្ធសាស្រ្តធ្វើការបញ្ជាទឹក និងគ្រប់គ្រងទឹកក្នុងខេត្តបន្ទាយមានជ័យទាំងមូល ដោយបំពេញសកម្មភាពដូចតទៅ ៖

១- ពិនិត្យលើតំបន់ប្រព័ន្ធធារាសាស្រ្តពោធិពីរដើម ក្នុងក្រុងសេរីសោភ័ណ

២- ធ្វើការពិនិត្យលើតំបន់បត់ត្រង់ តំបន់រហាត់ទឹក តំបន់សឿ និងតំបន់ស្ពានតាផាន់ ក្នុងក្រុងសេរីសោភ័ណ

៣- ធ្វើការពិនិត្យលើតំបន់សំណង់ព្រៃខ្ពស់ នៃស្ទឹងបវេល ក្នុងតំបន់ព្រំប្រទល់រវាងស្រុកបវេល របស់ខេត្តបាត់ដំបង និងស្រុកមង្គលបូរី របស់ខេត្តបន្ទាយមានជ័យ

៤- តំបន់សំណង់សេរីមង្គល ចំណុចប្រសព្វរវាងស្ទឹងមង្គលបូរី និងស្ទឹងសេរីសោភ័ណ របស់ខេត្តបន្ទាយមានជ័យ

៥-ធ្វើការអង្កេតតាមដានលើតំបន់ប្រឡាយភ្នំដីព្រៃមាន់ និងតំបន់ប្រព័ន្ធប្រឡាយកុមារ ៕

nmr