ក្រសួងទេសចរណ៍ តម្រូវឱ្យបុគ្គលឈ្មោះ Uncle Roger សុំទោសជាសាធារណៈ និងកែតម្រូវវីដេអូឡើងវិញជាបន្ទាន់ ក្រសួងទេសចរណ៍កម្ពុជា បានតម្រូវឱ្យការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានចុះផ្សាយនាពេលកន្លងមក នៅលើបណ្ដាញសង្គមរបស់ខ្លួនឡើងវិញជាបន្ទាន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ដែលបានផ្សាយចេញកាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ សេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍បានលើកឡើងថា ក្រសួងមានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។ សេចក្តីថ្លែងការណ៍បានបន្តថា ៖ «ការវាយតម្លៃរបស់បុគ្គលនេះ បានប្រាសចាកទាំងស្រុង ពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយ»។
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២ នេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានចុះធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្លងដល់សត្វពាហនៈ នៅក្នុងស្រុកស្ទោង ។ ក្នុងឱកាសនេះដែរ លោកអភិបាលស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមយកសត្វពាហនៈរបស់ខ្លួនទៅចាក់ថ្នាំបង្ការជំងឺឆ្លងផ្សេងៗ តាមការជូនដំណឹងរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរពាក់ព័ន្ធ ។ លោកបានបញ្ជាក់ឲ្យដឹងថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃនេះ គឺយើងចាក់បង្ការជំងឺសាទឹក ដល់សត្វពាហនៈចំនួនជាង ២០០ក្បាល នៅក្នុងភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ លើសពីនេះ សម្រាប់បណ្ដាភូមិ ឃុំ ផ្សេងទៀត គឺភ្នាក់ងារសុខភាពសត្វភូមិ នៅតែបន្តចាក់វ៉ាក់សាំងបង្ការនេះជូនពលរដ្ឋរហូតចប់សព្វគ្រប់ ។ លោក សាយ គឹមឡម ក៏បានណែនាំដល់បងប្អូនម្ចាស់សត្វពាហនៈទាំងអស់ ត្រូវធ្វើអនាម័យដល់សត្វចិញ្ចឹមរបស់ខ្លួនឲ្យបានជាប្រចាំ និងចេះតាមដានសុខភាពសត្វរបស់ខ្លួន ប្រសិនបើសុខភាពសត្វរបស់ខ្លួនមានភាពមិនប្រក្រតី សូមទាក់ទង ឬ រាយការណ៍ជាបន្ទាន់ […]
នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក ឡេ អាញ់ទន់ មេបញ្ជាការរងអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរ ចូលជួបសំណេះសំណាលសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ក្នុងឱកាសនៃការខិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងជំនួបនេះ មេបញ្ជាការរងអង្គទ័ពទី៤ បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេស រហូតមានការការរីកចម្រើនយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រជាជនកម្ពុជារស់នៅក្នុងភាពសុខសាន្តសប្បាយរីករាយ។ ជាការឆ្លើយតប ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមជូនពរឆ្នាំថ្មី នាឱកាសនេះ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូន ឯកឧត្តម មេបញ្ជាការអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ផងដែរ។ គួរបញ្ជាក់ថា ជានិច្ចជាកាល កងឯកភាពទាំងពីរតែងបានយកចិត្តទុកដាក់លើកកម្ពស់ស្មារតីមិត្តភាព និងសាមគ្គីភាពទៅវិញទៅមក ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-វៀតណាម។