ព័ត៌មានថ្មីៗ

សម្តេច ទៀ បាញ់ ជំរុញឲ្យគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រទប់ស្កាត់បទល្មើសលើផ្ទៃសមុទ្រ

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានជំរុញអោយបន្តពង្រឹងទីបញ្ជាការជួរមុខ នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហ សមុទ្រអោយបានរឹងមាំ និងចូលរួមទប់ ស្កាត់បទល្មើសលើផ្ទៃសមុទ្រ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរដល់ក្រុមការងារបច្ចេក-ទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះ រួចហើយដោយត្រូវថតរូបទុក និង ដាក់ ឈ្មោះ ជាភាសារខ្មែរ និង បរទេសដែលយើងបានធ្លាប់ហៅតាំងពីពេលមុនៗរហូតមកដល់បច្ចុប្បន្ន ។
ការជំរុញរបស់ប្រមុខការពារជាតិ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អំពីសមិទ្ធផលការងារប្រចាំឆ្នាំ ២០២០- ២០២១ តាមវីដឺអូ ZOOM នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១។
nmr