ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១ ជនសង្ស័យជាប្តីឈ្មោះនេត រ៉ា អាយុ៤៤ឆ្នាំ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះសោ សុខី អាយុ៤៤ឆ្នាំ ។ គ្រួសារនេះមានទីលំនៅភូមិសែនត ឃុំ ចន្ទ្រា ស្រុក ចន្ទ្រា ខេត្តស្វាយរៀង ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ ឲ្យដឹងថា មានករណីអំពើហិ.ង្សាក្នុងគ្រួសារមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក ដោយបុរសជាប្តីស្រវឹងស្រា ហើយរករឿងឈ្លោះជាមួយប្រពន្ធ រហូតឈានដល់ការប្រើអំពើហិ.ង្សាទៅលើប្រពន្ធទាំងកម្រោល រួចវា.យប្រពន្ធមួយដៃចំផ្ទៃមុខ បណ្តាលឱ្យស្ត្រីជាប្រពន្ធដួលទៅលើដី បន្ទាប់មកបុរសជាប្តីបានយកអាវទៅរឹ.ត កប្រពន្ធរហូតសន្លប់ស្តូកស្តឹង ខណ:នោះកូនស្រីបានស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-វៀតណាម នៅឃុំចន្ទ្រាដែរ តែជាអកុសលស្ត្រីរងគ្រោះបានស្លា.ប់បាត់បង់ជីវិតបាត់ទៅហើយ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បន្តថា មុនពេលកើតហេតុ ជនសង្ស័យជាប្តី បានផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នា ក៏វា.យប្រពន្ធមួយដៃចំផ្ទៃមុខ រួចទាញ ក អាវទៅក្រោយរឹ.ត ក បណ្តាលឱ្យយប្រពន្ធប្រកា.ច់សន្ល.ប់នៅនឹងកន្លែង ។ ភ្លាមៗនោះកូនស្រីឈ្មោះតឹក សុខគង់ អាយុ១៤ឆ្នាំ បានមកជួយធ្វើចលនាសង្គ្រោះបឋម ព្រមទាំងស្រែកហៅបងប្អូនជិតខាងឲ្យមកជួយ និងហៅរថយន្តដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-វៀតណាមដែរ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ស្រាប់តែស្ត្រីរងគ្រោះក៏ដា.ច់ខ្យល់ស្លា.ប់តែម្តង ។
តាមប្រភពដដែលបានបន្តទៀតថា មូលហេតុបណ្តាលមកពីប្តីស្រវឹងស្រាវា.យប្រពន្ធមានជំងឺបេះដូងប្រចាំកាយផងនោះ ទើបបណ្តាលឲ្យស្ត្រីជាប្រពន្ធស្លា.ប់បែបនេះ។
ក្រោយពីសមត្ថកិច្ចពិនិត្យ និងធ្វើកោសលវិច្ច័យរួច ក៏បានប្រគល់ស.ពឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យជាប្តី ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕