ព័ត៌មានជាតិ

យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៤គ្រឿងត្រូវបានឃាត់ទុក និងត្រូវពិន័យជាប្រាក់តាមផ្លូវច្បាប់!

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិពោធ៍តាវង្ស ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រុមការងារគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃដឹកនាំត្រួតពិនិត្យ យានយន្តដឹកលើសទម្ងន់កំណត់  បានសហការជាមួយកងកម្លាំងជញ្ជីងចល័ត កម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ចុះត្រួតពិនិត្យយានយន្តធុនធំ ដែលដឹកលើសទម្ងន់ បើកគេចស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ១ ។ រថយន្តធន់ធំចំនួន ៤គ្រឿង ក្នុងចំណោមរថយន្តជាច្រើន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ទុក ក្រោយដឹកលើសទម្ងន់កំណត់ ។

ការចុះត្រួតពិនិត្យនេះ ដើម្បីពង្រឹងគុណភាពផ្លូវ និងត្រួតពិនិត្យយានយន្ត ដែលដឹកលើសទម្ងន់នៅតាមដងផ្លូវ។  ក្រសួងសាធារណការ  និងដឹកជញ្ជូន បានចុះល្បាតដាក់ជញ្ជីងចល័តតាមដងផ្លូវជាក់ស្តែង។

លោក អ៊ុយ សម្បត្តិ អនុប្រធានលេខាដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ដឹកនាំត្រួតពិនិត្យ  យានយន្តដឹកលើសទម្ងន់កំណត់ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិត្រួតពិនិត្យ នៅលើដងផ្លូវជាតិលេខ១៨នេះ សង្កេតឃើញមានរថយន្តដឹកខ្សាច់ និងរថយន្តដឹកស្រូវបានអនុវត្តតាមច្បាប់យ៉ាងត្រឹមត្រូវ។

លោក អ៊ុយ សម្បត្តិ បានស្នើឲ្យប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញទាំងអស់ សូមកុំដឹកលើសទម្ងន់កំណត់ និងចូលរួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា។

បើតាមលោក សម្បត្តិ ជាលទ្ធផលក្នុងប្រតិបត្តិការចុះត្រួតពិនិត្យផ្លូវជាតិលេខ១៨ (ប្រសូត្រ-កំពង់រោទិ៍) បានឃាត់រថយន្តឲ្យថ្លឹងជាច្រើនគ្រឿង រកឃើញមានរថយន្ត៤គ្រឿង ដែលដឹកខ្សាច់ នឹងស្រូវផ្ទុកលើសចំនួនកំណត់ និងត្រូវពិន័យជាប្រាក់តាមផ្លូវច្បាប់ ៕

nmr