ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឃាត់ខ្លួន​ពលករខ្មែរប្រុសស្រីសរុបចំនួន ៥០នាក់លួចឆ្លងដែនចូលទឹកដីថៃខុសច្បាប់បញ្ចូនមកកម្ពុជាវិញ!

ខេត្តបាត់ដំបងៈ នៅវេលា​ម៉ោង​០៤​និង​៣០​នាទី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ  សាត  គឹម​សាន  ស្នងការ នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក​វរសេនីយ៍ឯក  ប្រាក់ សាយ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧ កម្លាំង​ប៉ុស្តិ៍​ព្រំដែន​គីឡូ​៩​សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​សំពៅ​លូន  កម្លាំងយោធា​វរ​សេនា​តូច​៥៣៣ បានធ្វើ​សកម្មភាព​ទប់ស្កាត់​ប្រជាពលរដ្ឋ​បំរុង​លួច​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ខុសច្បាប់​មួយ​ករណី​ត្រង់ចំណុច ភូមិសាស្ត្រ​ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

ជាមួយ​កិច្ចប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥០​នាក់ ស្រី​១៤​នាក់ ក្មេង​១៤​នាក់ ស្រី​០៧​នាក់​, ក្នុងនោះ​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ជា​អ្នក​នាំ​ផ្លូវ​ចំនួន​០២​នាក់​, អ្នកបើកបរ​រថយន្ត​០១​នាក់

ក្នុងនោះ​សមត្ថកិច្ច​ធ្វើការ​ដកហូត​វ​ត្ដុ​តាង​រួមមាន​!-​ម៉ូតូ​០១​គ្រឿង ម៉ាក​HONDA ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1H-3978២-​រថយន្ដ​០១​គ្រឿង ម៉ាក​HYUNDAI ពណ៌​ស ស្លាក​លេខ ភ្នំពេញ 3C-0636 ចំណុះ ១១,៥ តោន  ហើយ​ក្រោយ​ពី​ឃាត់ខ្លួន បានធ្វើការ​សាកសួរ​ចុះ​កំណត់ហេតុ និង​អប់រំ​ណែនាំ​រួច​បានប្រគល់​ប្រជាពលរដ្ឋ​ទាំង​៥០​នាក់ ព្រមទាំង​វ​ត្ដុ​តាង​ទាំងអស់​អោយទៅ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ចាត់​ការបន្ត​តាម​នីតិវិធី​។​

nmr