ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

ឡានយីឌុប ម៉ាកHINO ដឹកកៅស៊ូខ្មៅជួបឧបសគ្គអ្នកបើកបរបង្ខំកាច់ចង្កូតមកស្តាំដៃក្រឡាប់ធ្លាក់ផ្លូវ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍

ភ្នំពេញ ៖ កាលពីព្រលឹមស្រាងៗ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ១០៤ ឬ ផ្លូវលេខ២០A សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ពីពលរដ្ធថា រថយន្តដែលរងគ្រោះថ្នាក់ដោយខ្លួនឯងនោះ គឺរថយន្ត យីឌុប ម៉ាក HINO ពាក់ស្លាកលេខ ព្រះសីហនុ 3A.8362 ឡានHINO ដឹកកៅស៊ូខ្មៅសម្រាប់ចាក់ក្រាលផ្លូវ ១គ្រឿង

បានធ្លាក់ផ្លូវក្រឡាប់នៅសង្កាត់គងនយប៉ុន្តែសំណាងល្អណស់ ដោយគ្មាននរណាម្នាក់រងរបួសឡើយ ។

ពលរដ្ធម្នាក់បានឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា ឡាន យីឌុប ម៉ាក HINO ពាក់ស្លាកលេខ ព្រះសីហនុ 3A.8362  ដឹកកៅស៊ូខ្មៅសម្រាប់ចាក់ក្រាលផ្លូវនេះ បើកបរតាមបណ្តោយផ្លូវលេខ១០៤ ឬ ផ្លូវលេខ២០A សង្កាត់គងនយ ខណ្ឌដង្កោ ក្នុងទិសដៅពីលិចទៅកើត ដោយឃើញមានឧបសគ្គនៅខាងមុខ អ្នកបើកបរក៏បង្ខំកាច់ចង្កូតរថយន្តមកខាងស្តាំដៃធ្លាក់ផ្លូវក្រឡាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកើតហេតុជួយអន្តរាគមន៍ផងដែរ ។

សមត្ថកិច្ចបន្តថា ដោយពិនិត្យឃើញថា ឡានដែលក្រឡាប់នោះមិនប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជា ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទើបសមត្ថកិច្ចយល់ព្រមអនុញ្ញាតអោយស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ៕

nmr