កំពង់ឆ្នាំងៈ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកស្រី នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក សូ រិន អតីអភិបាលខេត្តកំពង់ឆ្នាំង ស្ថិតនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាព ដោយរោគាពាធ ក្នុងជន្មាយុ៨១ឆ្នាំ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ សំដែងនូវការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំចំពោះបងប្អូន កូន ចៅ និង ក្រុមគ្រួសារនៃសព លោក សូ រិន ដោយសមានចិត្តដ៏សែនក្តុកក្តួលជាទីបំផុត និងសូម ឧទ្ទិស កុសល ដល់វិញ្ញាណក្ខន្ធ របស់លោក សូ រិន បានទៅកាន់ សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ផងដែរថា ការបាត់បង់នាពេលនេះ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប ដែលពេញមួយជីវិតរបស់លោកបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការបម្រើជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕