ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ទៅ គោរព វិញ្ញាណក្ខន្ធ សពនាយឧត្តមសេនីយ៍ សុខ សារឿន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៤កុម្ភៈនេះ បានអញ្ជើញដឹកនាំប្រតិភូរាជរដ្ឋាភិបាលមួយចំនួន ទៅគោរពវិញ្ញាណក្ខន្ធសពរបស់ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលទទួលមរណភាព កាលពីថ្ងៃទី២៣កុម្ភៈម្សិលមិញនេះ ដោយរោគាពាធ។
គួរបញ្ជាក់ដែរថា ភ្លាមៗនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្ញើលិខិត សំដែង នូវការ ក្ដុកក្ដួល និង សោកស្តាយ ជាមួយក្រុមគ្រួសារ នៃសពគឺលោកជំទាវ សុខ លាង ។
លិខិតមានខ្លឹមសារយ៉ាងដូច្នេះ៖ លោកជំទាវជាទីរាប់អាន! ភរិយាខ្ញុំ និងរូបខ្ញុំបាន ទទួល ដំណឹង ដ៏ ក្រៀមក្រំ និងសោកស្ដាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពាជាតិ ដែលត្រូវជា ស្វាមី លោកជំទាវ បា នទទួលមរណភាព នាវេលាម៉ោង ១០:៤៥ នាទីព្រឹក នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវ នឹងថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ ។
មរណភាពរបស់ឯកឧត្តម គឺជាការបាត់បងស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និង ជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង បាន រួមសុខ រួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត ។
ក្នុងឱកាសប្រកប ដោយ សមាន ទុក្ខដ៏ក្រៀមក្រំបំផុតនេះ ភរិយា និងរូបខ្ញុំ សូម ចូលរួម ចែក រំលែក នូវ មរណទុក្ខ ដោយក្តីស្រណោះ និង ការ អាឡោះ អាល័យ ជាមួយលោកជំទាវ និងបុត្រាបុត្រី ព្រមទាំង បងប្អូន កូនក្មួយ ទាំងអស់នៃសព ដោយ សេចក្តីសង្វេគជាទីបំផុត ។
ភរិយា និងរូបខ្ញុំ សូម ឧទ្ទិស បួងសួង ដល់ ដួង វិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ។ សូមលោកជំទាវទទួល នូវការរំលែកទុក្ខដ៏ក្រៀម ក្រំ បំផុត ពីភរិយាខ្ញុំ និងរូបខ្ញុំ ។
គួរ រម្លឹក ផងដែរថា ឯកឧត្តម សុខ សារឿន អតីត គឺ ជា មេ របស់ សម្តេចតេជោ នៅ ក្នុង សម័យតស៊ូ៕
+7
62
3 Comments
2 Shares
Like

Comment
Share
nmr