ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសីដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ធ្ងន់ និងស្រាលសរុបចំនួន ១០០ខ្នង (៥ភូមិ)ក្នុងស្រុកអូរជ្រៅ!

=============================
(បន្ទាយមានជ័យ)ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោយពីទទួលដំណឹងពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ និង ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចចុះតាមព្រំដែនសហការកម្លាំងចម្រុះទប់ស្កាត់ពលករឆ្លងដែន ការឆ្លងរីករាលដាលឆ្លងចូលសហគមន៍ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣-៥១៤ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គិតចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី២៣ សម្រេចធ្វើបានចំនួន ១០០ខ្នង។
សូមបញ្ជាក់ថា ភូមិតាមខ្សែបន្ទាត់ព្រំដែន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំ គឺទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ បង្កឲ្យខូចខាត លំនៅដ្ឋាន ប្រជាពលរដ្ឋ សាលារៀន វត្តអារាម។ល។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានផ្តល់ស័ង្កសី ដើម្បីរក្សាទុកនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ត្រៀមសម្រាប់ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋ ឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា៕
nmr