ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនពាក់ព័ន្ធ៦នាក់ ដែលរឹតកនិងចាក់សម្លាប់បុរសម្នាក់យ៉ាងឃោរឃៅ

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងជុំវិញករណីឃាតកម្ម ដែលបានកើតឡើងនាព្រឹកព្រលឹមថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះថាកម្លាំងបានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៦នាក់ដើម្បីបន្តនីតិវិធី ។

ករណីឃាតកម្មនិងការឃាត់ជនសង្ស័យពាក់ព័ន្ធខាងលើនេះបានធ្វើឡើងនៅចំណុចស្រែស្ដេច(ច្រេស)ក្នុងព្រៃភ្នំ ស្ថិតនៅភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងដដែលបន្តថា ជនសង្ស័យដៃដល់ដែលត្រូវបានឃាត់ខ្លួនទាំង៦នាក់នោះ ទី១-ឈ្មោះ សុខ សុចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២-ឈ្មោះ ផាន សុផន ភេទប្រុស អាយុ៥៩ឆ្នាំ, ទី៣- ឈ្មោះ គល់ ធី ភេទប្រុស អាយុ៣៨ឆ្នាំ, ទី៤-ឈ្មោះ គល់ ហ៊ីង ភេទប្រុស អាយុ ៣៦ឆ្នាំ, ទី៥-ឈ្មោះ ទេស មករា អាយុ ១១ឆ្នាំ អ្នកទាំងចំនួន៥នាក់ បច្ចុប្បន្នមានទីលំនៅក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី៦-ឈ្មោះ ឃុត វ៉ាន់ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តទៀតថា បញ្ហាឃាត់ខ្លួនជនសង្ស័យទាំងនេះ គឺពាក់ព័ន្ធករណីឃាតកម្មរឹត.ក និងចាក់សម្លាប់គូទំនាស់ឈ្មោះ ហួត ហាត់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ-សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២កន្លងទៅ ដោយប្រើខ្សែកាប្លិ៍ហ្វ្រ័ងគោយន្តរឹត.កនិងប្រើវត្ថុរឹងមុតស្រួចចាក់ក្រោមក្លៀកជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ។

ប្រភពបញ្ជាក់ទៀតថា មូលហេតុមកពី ជនរងគ្រោះកាប់ដើមឈើដែលក្រុមជនសង្ស័យបាញ់ថ្នាំទុក។  ក្រោយពិនិត្យរួចសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ចំណែកក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ ៕

​ក្មេងស្រីរងគ្រោះ​ ២នាក់ ​ត្រូវបានបុរស ដែលរកលុយតាមយូធូប លួងលោម រំលោ.ភសេពសន្ថវ: បានសម្រេចច្រើនដង!

ខេត្តប៉ៃលិន៖ នៅម៉ោង ៥ល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួល​បណ្តឹងថា បុរសម្នាក់ ជាអ្នកបង្កើតវីដេអូ រកលុយតាមយូធូប បានរំលោភសេពសន្ថវៈ ទៅលើក្មេងស្រី ២នាក់។ ក្មេងស្រីរងគ្រោះទាំងនោះ ត្រូវជាកូន និងក្មួយរបស់បុរសម្នាក់ ដែលបានរាយការណ៍ ប្តឹងទៅប៉ូលិស ដែលស្ថិត​នៅក្នុង​ភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នគរបាលបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ ​មានអាយុ ១៤ឆ្នាំដូចគ្នា។ ទាំងពីរនាក់ ជាកូនឈ្នួលរបស់ជនសង្ស័យ ដែល​រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំណែកឯជនសង្ស័យ មាន​ឈ្មោះ ជុន ប្រុស ហៅ ​ញ៉ាញ់​ ភេទប្រុស អាយុ ២៩ឆ្នាំ ជាអ្នករកលុយ តាមយូធូប បច្ចុប្បន្នរស់នៅភូមិជាមួយគ្នានឹងក្មេងស្រីរងគ្រោះទាំងពីរនាក់ខាងលើ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានទៅធ្វើជាកូនឈ្នួល ដើម្បីដាំបាយ ធ្វើម្ហូបឱ្យ​ជនសង្ស័យ​អស់រយៈពេលជាង ១ឆ្នាំមកហើយ។ បុរសនោះ បានលួងលោមក្មេងស្រីទាំងពីរនាក់ យកទៅរួមរក្ស​បាន​សម្រេ​ច​ជា​ច្រើន​លើក​ច្រើន​សា​ រហូតដល់ក្រោយមកក្មេងស្រីទាំងពីរនាក់ ចេះ​តែ​មាន​អាការ:ខុស​ប្លែក​ពី​ធម្មតា ដែលធ្វើឱ្យឪពុកម្តាយ និងអ្នកភូមិ មានការឆ្ងល់សង្ស័យ ព្រោះនាងបែកសាច់ធំ​លឿន​ខុ​សពីក្មេងដទៃ ទើបនៅថ្ងៃ​​ទី​២៦ ខែ​​មីនា ឆ្នាំ​​២០២២ ឪពុកម្តាយក្មេងស្រី​រង​គ្រោះ បានស៊ើបដឹងរឿង បន្ទាប់ពីសួរនាំកូន និងក្មួយស្រីរបស់ខ្លួន ដោយនាងបានសារភាពប្រាប់តាមត្រង់។ លុះដឹងច្បាស់ហើយ ​គឺនៅថ្ងៃទី១ ខែមេសា ឪពុកក្មេងស្រីរងគ្រោះ បានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍ ឱ្យចាប់ឃាត់ខ្លួនបុរស​ជនសង្ស័យ​តែម្តង។

ពាក់ព័ន្ធនឹងបញ្ហានេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ​ចាប់ឃាត់ខ្លួន នៅអធិការដ្ឋាន​នគរបាលស្រុកសាលាក្រៅ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ៕​

nmr