ខេត្តមណ្ឌលគិរី ៖ សំបុត្រមួយសន្លឹកដែលសរសេរបង្កប់ដោយការឈឺចាប់ខ្លោចផ្សារ រកអ្វីប្រៀបផ្ទឹមមិនបានមួយសន្លឹកដែលក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ បានរៀបរាប់ពីសកម្មភាពរបស់ឪពុកបង្កើតធ្វើដាក់នាងតាំងពីអាយុ១០ឆ្នាំ ហើយត្រូវបានមិត្តរួមថ្នាក់ប្រទះឃើញដោយចៃដន្យ ក៏បែកធ្លាយរហូតឈានដល់សមត្ថកិច្ចចាប់ខ្លួនបុរសចិត្តខ្មៅម្នាក់បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ។
អធិការនគរបាលស្រុកកែវសីមា លោក ហេង អួង បានឱ្យដឹងថា កាលពីវេលាម៉ោង០៤និង១០ នាទីរសៀលថ្ងៃទី២៨ ឧសភា ថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលកែវសីមាបានទទួលព័ត៌មានពីលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអូរអាម តាមទូរស័ព្ទរាយការណ៍ថា មានក្មេងស្រីត្រូវឪពុកបង្កើតបៀ.ត.បៀ.នផ្លូវភេទ។
ក្រោយទទួលដំណឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែ
ខ្ទុមបានចុះទៅដល់សាលារៀនអូរអាម និងបាននាំយកក្មេងស្រីជនរងគ្រោះមកអធិការដ្ឋាននគរបាលស្រុកកែវសីមា ដើម្បីសួរនាំ ។
ក្រោយពីសួរនាំរួចកម្លាំងអធិការដ្ឋានបានធ្វើការឃាត់ខ្លួនឪពុកក្មេងស្រី ជនសង្ស័យមានឈ្មោះ សិវ កុសល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។ បច្ចុប្បន្ន ស្នាក់ជៀជ័រកៅស៊ូ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌល
គិរី។
លោកស្រីឧត្តមសេនីយ៏ត្រី ហួន គីមហេង ស្នងការរងទទួលផែន ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ឧសភា ២០២២ ថា ករណីរំលោ.ភ.សេ.ពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ នៅក្នុងកំឡុងឆ្នាំ២០១៩ រហូតឆ្នាំ២០២២ ដែលស្ថិតនៅក្នុងខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី ។
លោកស្រីស្នងការរងបានបន្តថា យោងតាមអង្គហេតុនៅថ្ងៃ ខែមិនចាំ ក្នុងអំឡុងឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២២ ឈ្មោះ កុសល ដែលជាឪពុកបង្កើត បានសារភាព ថាខ្លួនបានចាប់រំ.លោ.ភកូនស្រីបង្កើតរបស់ខ្លួនដែលជាជនរងគ្រោះរហូតមក ។
បច្ចុប្បន្ន កម្លាំងជំនាញរបស់អធិការស្រុកកែវសីម៉ា កំពុងកសាងសំណុំរឿងបញ្ចូនមកជំនាញនគរបាលខេត្តដើម្បីអនុវត្តនិតិវិធីបន្ត ។ ក្មេងស្រីរងគ្រោះមានអាយុ ១៤ឆ្នាំ ជាសិស្សរៀននៅបឋមសិក្សាអូរអាម ស្នាក់នៅជាមួយជនសង្ស័យ។
ខ្លឹមសារសំបុត្រទាំងស្រុងដែលក្មេងស្រីអភ័ព្វរូបនេះបានសរសេរលាក់ទុកថា ៖ ទម្លាយរឿងក្នុងចិត្តជាយូរណាស់មកហើយ ដែលខ្ញុំបំភ្លេចមិនបាន នៅចាំរឿងជាច្រើន មិនថារឿងអ្វីឡើយ ខ្ញុំមិនដែលបានប្រាប់អ្នកណាឲ្យដឹង ខ្ញុំធ្លាប់បានឪពុកបំពានរាងកាយ កាលពីខ្ញុំអាយុដប់ឆ្នាំបានបីដង ដល់ខ្ញុំអាយុដប់មួយឆ្នាំ ឪពុកខ្ញុំ បំពានរាងកាយខ្ញុំទៀត ដល់ពេលខ្ញុំអាយុដប់ពីរឆ្នាំ ឪពុក ម្ដាយខ្ញុំ ចូលចិត្តស្តីឲ្យខ្ញុំខ្លាំងខ្លាំង ខ្ញុំទៅជាមនុស្សម្នាក់ ដែលទន់ខ្សោយ ឆ្កួតឆ្កួត និយាយលែងដឹងអ្វីខុសអ្វីត្រូវ ខួរក្បាល គិតតែរឿងឆ្កួតឆ្កួត ចង់តែធ្វើអត្តឃាតខ្លួនឯង ឲ្យតែពេលយប់មកដល់ ខ្ញុំមានអារម្មណ៍ ភ័យខ្លាច យំស្ទើរតែឆ្កួត បើពេលមេឃធ្លាក់ភ្លៀងម្ដងម្ដង ខ្ញុំយំស្ទើរតែអស់កម្លាំង រងា ឯការ ខ្វះភាពកក់ក្ដៅ ។
បងខ្ញុំទីពីរ ខ្ញុំស្រឡាញ់បងណាស់ តែបងបែរជាស្អប់ខ្ញុំទៅវិញ មិនថាអ្វីទេ ខ្ញុំតែងតែឲ្យបងតែអ្វីដែលខ្ញុំទទួលបានមកវិញ គឺការស្អប់ ជេរស្ដីថា ឲ្យខ្ញុំទៅវិញ បងខ្ញុំទីបីទីបួនទីប្រាំក៏ដូចបងទីពីរដែរ ខ្ញុំដឹងថាគ្មាន សមត្ថភាពធ្វើឲ្យ បងស្រឡាញ់អូនបានទេ តែបើថ្ងៃណា បាត់ប្អូនទៅ បងមិនបាច់ហៅទេ ព្រោះប្អូននិងទៅរហូតគ្មានថ្ងៃវិលវិញឡើយ នៅសល់ត្រឹមរូបថត ហត់និងជីវិត មួយនេះណាស់ អស់កម្លាំងឈឺចាប់ ពិបាកណាស់ ពិភពលោកនេះតូចណាស់នៅក្នុងជីវិតខ្ញុំ តើមានអ្នកណាជួយខ្ញុំបាន ទេ យកខ្ញុំចេញពីពិភពលោកងងឹតមួយនេះបានទៅ សូមជួយខ្ញុំផង ចឹងហើយបាបខ្ញុំខ្លាចគ្រប់អ្វីទាំងអស់ ៕