បាត់ដំបង ៖ គ្រោះធម្មជាតិលាយឡំនិងខ្យល់ រន្ទះបាញ់បណ្តាលឱ្យ សិស្ស ៦នាក់សន្លប់ធ្ងន់ និងស្រាលបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៣និង៣០នាទីរសៀល ចំណុចក្រុមទី០៩ ភូមិបាណន់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
នគរបាលនៃអធិការដ្ឋានស្រុកបាណន់បញ្ជាក់ឱ្យដឹងថា មានភ្លៀងមួយមេធំលាយទ្បំ និងខ្យល់បានបង្កជា ឧបទ្ទវហេតុរន្ទះបាញ់ ដើមអាកាសស្យា នៅមុខអនុវិទ្យាល័យ រតនមណ្ឌលបណ្ដាលឱ្យសិស្សសន្លប់ចំនួន៦នាក់។ ក្នុងនោះមាន១-ឈ្មោះ ធី ណាភីវ ភេទស្រីអាយុ១៥ឆ្នាំ រស់នៅភូមិអណ្តើកហែប ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល) ២-ឈ្មោះ ហឿន ចាន់ពុធា ភេទប្រុស អាយុ១២ឆ្នាំភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (របួសស្រាល) ៣-ព្រើយ កញ្ញា ភេទស្រី១៣ឆ្នាំ ភូមិអណ្ដើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល) ៤-ឈ្មោះ រី ធីតា ភេទស្រីអាយុ ១៤ឆ្នាំ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល) ៥-ឈ្មោះ ឡូត មីនា ភេទស្រីអាយុ១៥ឆ្នាំភូមិចំការល្មុត ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង.(របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្ត) និង៦-ឈ្មោះ ឈុន រស្មី ភេទប្រុស អាយុ១៤ឆ្នាំភូមិគីឡូ៣៨ ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (របួសស្រាល) ទាំង០៥នាក់ (របួសស្រាល) កំពុងសម្រាកព្យាបាលនៅមណ្ឌល សុខភាពស្តៅ៕