ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ប្រកែកគ្នាចុះឡើងៗជាមួយបងស្រី ស្រាប់តែបងថ្លៃហក់មកដា.ល់ជាច្រើនដៃ បណ្តាលឱ្យដួលផ្កាប់មុខ

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​រៀបរាប់​ឱ្យ​ដឹង កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២​នេះ​ថា ក្រោយ​ពី​ទទួល​ដំណឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បា.ត់​ខ្លួន​ប្អូនប្រុស​ពៅ​របស់​ខ្លួន​ម្នាក់ ដែល​បាន​ទៅ​ស្នាក់​នៅ​ធ្វើការ​ក្នុងផ្ទះ​បងស្រី​បង្កើត លុះ​ម្តាយ​បារម្ភ​ខ្លាំង ក៏​ប្រើ​រូបគេ​ឱ្យទៅ​សួរនាំ​ទាំង​យប់ លុះ​ប្រកែក​គ្នា​ចុះឡើង​ៗ​ជាមួយ​បងស្រី ស្រាប់តែ​បងថ្លៃ​ហក់​មក​ដា.ល់​ជា​ច្រើន​ដៃ បណ្តាល​ឱ្យ​ដួល​ផ្កាប់មុខ​រង​របួស​ជាំភ្នែក ក្រោយមក​ក៏​បាន​សម្របសម្រួល​នៅ​កន្លែង​នគរបាល​បញ្ចប់រឿង​។

បុរស​​រងគ្រោះ​​ឈ្មោះ រ៉ាត់ ប៊ុ​ន​ថា​ដា អាយុ​២៧​ឆ្នាំ អ្នកលក់​ផ្លែ​ដូង​តាម​ម៉ូតូ​រ៉ឺម៉ក រង​របួស​ជាំភ្នែក​ទាំង​សងខាង មាន​ប្រពន្ធ​ឈ្មោះ ស៊ន ម៉េ​ង​ហន ។​

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​​រងគ្រោះ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោ​ង​១១​យប់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២​ កន្លង​ទៅ ម្តាយ​របស់​គាត់​​បាន​ទទួល​ដំណឹង​ថា​ បាត់​ខ្លួន​ប្អូនប្រុស​ពៅ ឈ្មោះ រ៉ាត់ សុ​ខាន់ អាយុ​១៤​ឆ្នាំ ដែល​បាន​មក​ស្នាក់​នៅ​ធ្វើការ​ក្នុងផ្ទះ​បងស្រី​បង្កើត​ម្នាក់​ឈ្មោះ រ៉ាត់ ស្រី​រ័​ត្ន លុះ​ក្រោយ​ពី​សួរនាំ​រក​ប្អូន​ចុះឡើង​ៗ ស្រាប់តែ​បងថ្លៃ​ឈ្មោះ គី ផានិត បាន​ចេញ​មក​ដា.ល់ បណ្តាល​ឱ្យ​ដួ.ល​ផ្កាប់មុខ​រង​របួស​ជាំភ្នែក​តែ​ម្តង​។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ប្អូនប្រុស​ពៅ​របស់​​គាត់​ ត្រូវ​បាន​បងស្រី​ផ្ញើ​ប្រាក់​ឱ្យ​ជិះ​រថយន្ត​ពី​ខេត្តស្ទឹងត្រែង​មក​ស្នាក់​នៅ​ធ្វើការ​ជាមួយ​អស់​រយ​:​ពេល​២​ខែ​មក​ហើយ ដោយ​រូបគេ​ជា​ក្មេង​ដែល​ស្លូតបូត មិនសូវ​ចេះ​មាត់ក​.​នោះ​ទេ ហើយ​ក៏​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ ស្ទើរ​គ្មាន​ពេល​សម្រាក​នោះ​ឡើយ​។ នៅ​មុន​ថ្ងៃ​កើតហេតុ ដោយ​សារ​តែ​សម្លៀក​បំពាក់​សើម​ហាល​អត់​ស្ងួត ព្រោះ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា មិន​អាច​ធ្វើ​ការងារ​យាម​ជា​សន្តិ​សុ​ខនា​ពេល​យប់​បាន ក៏​ត្រូវ​បងថ្លៃ​ស្តីបន្ទោស រហូត​ដល់​ក្រោយមក​ក៏​ចេញពីផ្ទះ​បាត់​ខ្លួន មិនដឹង​ជា​ទៅ​ណា​នោះ​ឡើយ​។ ទោះបីជា​យ៉ាងណា រហូត​មក​ដល់​ថ្ងៃនេះ អស់​រយ​:​ពេល​ជាង​១០​ថ្ងៃ​ហើយ មិន​ទាន់​ទទួល​ដំណឹង​ពី​ការ​បាត់​ខ្លួន​ប្អូន​នៅឡើយ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​ម្តាយ ហើយនឹង​បង​ៗ​ដទៃ​ទៀត​មានការ​ព្រួយបារម្ភ ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង​។

បើ​តាម​ការ​រៀបរាប់​ពី​ឈ្មោះ រ៉ាត់ សុ​ខឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ត្រូវជា​បងប្រុស​ម្នាក់​ដែរ រស់នៅ​ភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា រូបគេ​បាន​ដាក់​ពាក្យ​ប​ណ្តឹ​ង​រួចរាល់​អស់ហើយ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស៊ើបអង្កេត ដោយ​រូបគេ​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ដែរ​ចំពោះ​សុវត្ថិភាព​របស់​ប្អូន ខណ​:​ទៅ​ដេក​ស្នាក់​នៅ​ធ្វើការ​ក្នុងផ្ទះ​បងស្រី​ខាងលើ ត្រូវ​បាន​ប្តី​ស្តីបន្ទោស រហូត​ដល់​រត់​ចេញពីផ្ទះ​មិនដឹង​ទៅ​ណា​នោះ​ទេ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ ស្ត្រី​ម្នាក់​ឈ្មោះ រ៉ាត់ ស្រី​រ័​ត្ន ត្រូវជា​បង​របស់​​ក្មេងប្រុស​​ដែល​បាត់​ខ្លួន បានឱ្យ​ដឹង​ដែរ​ថា ប្តី​របស់​នាង​មិន​បាន​ស្តីបន្ទោស​ប្អូនប្រុស​ពៅ​ខាងលើ​ទេ ដោយ​យកចិត្តទុកដាក់​ថែទាំ និង​ឱ្យស្នាក់​នៅ​ធ្វើការ ​ដើម្បី​បាន​ថវិកា​យក​ទៅ​ចិញ្ចឹម​ម្តាយ​នៅ​ឯ​ស្រុក​កំណើត​។ នាង​បន្ត​ទៀត​ថា លុះ​ក្រោយ​ពី​ទទួល​បាន​ថវិកា​ពី​នាង​៤០​ម៉ឺន​រៀល ផ្ញើ​ឱ្យ​ម្តាយ​នៅ​ឯ​ស្រុក​កំណើត​រួច ស្រាប់តែ​នៅ​យប់​ថ្ងៃ​ដដែល មិនដឹង​ជា​ប្អូនប្រុស​ម្នាក់​នេះរ​ត់ទៅ​ណា​នោះ​ទេ ហើយ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ពេល​បាត់​ខ្លួន​ភ្លាម​ៗ​ដែរ​៕

nmr