ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំមន្ត្រីអាវុធហត្ថចុះត្រួពិនិត្យកម្លាំង សម្ភារៈ ដើម្បីត្រៀមការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ នៅកម្ពុជា

នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថចុះត្រួពិនិត្យកម្លាំង សម្ភារៈ ដើម្បីត្រៀមការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ នៅកម្ពុជា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានប្តូរវេន ។
បន្ទាប់ពីត្រួតពិនិត្យកម្លាំង និង សម្ភារៈរួច លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ បានអញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវឡើងទៅកាន់កំពូលភ្នំជុំសែនរីករាយ។
nmr