រតនគិរី ៖ បុរសម្នាក់ត្រូវបានកម្លាំង អធិការដ្ឋាននគរបាលស្រុកអណ្តូងមាសឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:បានសម្រេច នៅចំណុចចម្ការរបស់ឈ្មោះ សេវ លិ ស្ថិតនៅក្នុងភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្ដូងមាស ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ លោក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស បានឲ្យសារព័ត៌មាន ដឹងនៅព្រឹកថ្ងៃទី១២កុម្ភ:នេះ ថា ជនសង្ស័យឈ្មោះ សល់ លិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចារ៉ាយ មុខរបរកសិករ មានទីលំនៅភូមិ,ឃុំកេីតហេតុខាងលើ។ជនសង្ស័យបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានចាប់រំលោភមកលើជនរងគ្រោះពិតប្រាកដមែន(មួយលើក)។ លោកអធិការបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបាននាំប្រពន្ធទៅលេងផ្ទះឈ្មោះ រចំ វច់ ហើយបានបបួលជនរងគ្រោះទៅដេកនៅផ្ទះជាមួយប្រពន្ធពេលយប់ជ្រៅបន្ទាប់មកជនសង្ស័យបានលូនទៅខ្ទប់មាត់និងកៀបជើងរួចក៏ចាប់រំលោភបាន១លើក និងគំរាមថា បើប្រាប់នរណាឲ្យគេដឹង គេនិងសម្លាប់ចោលភ្លាម។ លោកថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ រចំ វច់ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចារ៉ាយ រស់នៅភូមិ,ឃុំកន្លែងកើតហេតុ(ត្រូវជាឪពុកជនរងគ្រោះ)។ ហើយជនរងគ្រោះឈ្មោះ ស.វ.អាយុ១៦ឆ្នាំ […]
ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាលោក ម៉ម ប៊ុនហេង តាមរយៈលិខិតចេញផ្សាយនៅថ្ងៃទី១១ កក្កដា នេះបានបញ្ជាក់ថា ក្រសួងសុខាភិបាលបានដាក់ ឲ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីវិធានសុវត្ថិភាពផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ ក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់ បន្ថយហានិភ័យសុខភាពសាធារណៈ។ បន្ថែមទៅលើគោលការណ៍ណែនាំនេះ លោករដ្ឋមន្រ្ដី បញ្ជាក់ថា គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសពត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ ក្នុងថង់ប្លាស្ទិកបិទជិត យ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមាន ការរុះរើ ឬបើកថង់រុំសាកសពនោះ។ ជាងនេះដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើក មឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឲ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឲ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយ អាល់កុល ឬដែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។ ជាងនេះអ្នកសែងមឈូស ដាច់ខាតត្រូវពាក់សម្ភារៈ […]
ភ្នំពេញ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រី្ត និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រាប់អង្គភាពព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២២នេះថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាប្រទេសឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ឯកឧត្តម ទេសរដ្ឋមន្រី្ត បានបន្តទៀតថា ជាទិដ្ឋភាពរួម យើងពិនិត្យទៅឃើញថាប្រទេសកម្ពុជា នៅតែឈានមុខ គេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ដោយសារនៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ការវាយតម្លៃរបស់អង្គការ UNAID (យូអ៊ិនអេដ) បានសំគាល់ថានៅលើគោលដៅ៩៥-៩៥-៩៥ ចង់បង្ហាញថា អ្នកផ្ទុកមេរោគអេដស៍៩៥% បានដឹងថាខ្លួនឯងមានផ្ទុកមេរោគអេដស៍ ហើយដឹងថាខ្លួនឯងបានផ្ទុកមេរោគអេដស៍ បានទៅទទួលសេវាព្យាបាល៩៥%។ ហើយក្រោយដែលបានទទួលសេវាព្យាបាលរួចហើយ និងពិនិត្យទៅមើលឃើញគ្រាប់ មេរោគ ដែលនៅក្នុងខ្លួននោះទាបបំផុត៩៥%។ នេះជាគោលដៅរបស់អង្គការសហប្រជាជាតិដែលបានកំណត់៩៥-៩៥-៩៥ សម្រាប់ទូទាំងពិភពលោក។ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ដើម្បីលុបបំបាត់ជំងឺអេដស៍ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ប្រឹងបន្តទៅទៀតក្នុងការបង្ការ កុំឲ្យមានការរីករាលដាលមេរោគអេដស៍។ យើងទាំងអស់គ្នា ក៏បានដឹងផងដែរថា ទិសដៅមុខសញ្ញាដែលត្រូវពង្រឹងកម្មវិធីបង្ការនេះ គឺយុវវ័យ ដែលមានអាយុភាគច្រើនក្រោម៣០ឆ្នាំ គឺមនុស្សប្រុស រួមភេទជាមួយមនុស្សប្រុស ដែលមានការឆ្លងមេរោគអេដស៍ខ្លាំង។ ទន្ទឹមនឹងនេះ ឯកឧត្តម […]