ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារទី១១ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៣៤នាក់(PCR) ( អូមីក្រុងទាំងអស់) ខណៈឣ្នកជាសះស្បើយចំនួន ១១នាក់ និងករណីស្លាប់ គ្មាន។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ៣៤នាក់ទៀត ជាសះស្បើយ ១១នាក់ និងអ្នកជំងឺស្លាប់ គ្មាន៖ – ករណីឆ្លងសហគមន៍ ១៤នាក់ – អ្នកដំណើរពីបរទេស ២០នាក់(អូមីក្រុង) គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ – អ្នកឆ្លងសរុប= 120,670 នាក់ – អ្នកជាសះស្បើយ= 117,034 នាក់ – អ្នកស្លាប់= 3,015 នាក់ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អញ្ជេីញទៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ នាថ្ងៃកាន់បិណ្ឌធំ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏សូមជូនមគ្គផលកុសលផលបុណ្យ ដល់បងប្អូន អ៊ំពូមីង តាយាយ សមប្រកបដោយសេចក្តីសុខ សេចក្តីចម្រេីន សុភមង្គល សុខភាពល្អរឹងមាំ និងជោគជ័យគ្រប់ភារកិច្ច។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី ———
ខេត្តកោះកុង៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានបន្តចាត់តាំងកងវរសេនាតូចលេខ៣ ផ្នែកសឹករងមណ្ឌលសីមា និងគ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញ យាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។ ក្នុងនោះដែរ ឧត្ដមសេនីយ៍ទោ មេបញ្ជាការ ក៏បានដាក់ចេញបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។ លោកមេបញ្ជាការ បានផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនកងកម្លាំងទាំងអស់ដែលឈរជើងនិងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែននិងមានសុខភាពល្អទាំងអស់គ្នាផងដែរ ។ https://t.me/royalcambodianarmy +3 All reactions: 2323