ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ កត្តាសំខាន់បំផុតដែលនាំឱ្យក្រុមហ៊ុនទាំងអស់អាចបន្តវិនិយោគនៅកម្ពុជា គឺត្រូវការចាំបាច់បំផុត គឺសុខសន្តិភាព និងស្ថេរភាពនយោបាយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដោយបញ្ជាក់ថា កត្តាសំខាន់បំផុតដែលនាំឱ្យក្រុមហ៊ុនទាំងអស់អាចបន្តវិនិយោគនៅកម្ពុជា គឺត្រូវការចាំបាច់បំផុត គឺសុខសន្តិភាព និងស្ថេរភាពនយោបាយ ហើយគ្មានអ្នកវិនិយោគណា ទៅវិនិយោគនៅប្រទេសមានសង្គ្រាមនោះទេ។
នៅក្នុងឱកាសជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) របស់ជប៉ុន នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ គឺជាចំណុចដ៏សំខាន់ ព្រោះថា បើកម្ពុជាមានសង្គ្រាម នោះក៏គ្មានក្រុមហ៊ុនបរទេសណានឹងមកបណ្តាក់ទុនវិនិយោគនោះទេ។ សម្តេចតេជោក៏បានលើកយកឧទាហរណ៍ជាក់ស្តែងដែលកំពុងកើតឡើងនោះគឺប្រទេសអ៊ុយក្រែន ដែលកំពុងកើតសង្គ្រាម។
nmr