Related Articles
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យមានបង្កប់ល្បែងស៊ីសង
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យថា មានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនៅទីនោះ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី០៩ ខែតុលាឆ្នាំ ២០២២ ដឹកនាំផ្ទាល់ដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដែលស្ថិតនៅផ្លូវលេខ៤៦៦ ភូមិ០៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមមន្ត្រីសាលាខណ្ឌចំការមន បានឱ្យដឹងថា មុនឈានដល់ការចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សានេះដោយមានការផ្ដល់ព័ត៌មានមកថា ក្នុងទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលផ្ទុយពីអនុសាសន៍របស់សម្ដេច នាយករដ្ឋមន្ត្រី ។ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានដឹកនាំកម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង មិនឃើញមានអ្វីដូចដែលការផ្ដល់ព័ត៌មានមកនោះឡើយ។ ដោយជាន់នីមួយៗក្នុងអគារផ្សារបឹងត្របែកផ្លាហ្សា សង្កេតឃើញ ជាន់ក្រោមដីជាចំណតម៉ូតូ,ជាន់ផ្ទាល់ដីជាកន្លែងសម្រាប់បងប្អូនអាជីវករលក់ដូរធម្មតា,ជាន់ទី១ ជាស្នាក់ការរបស់ផ្សារ. ជួលជាការិយាល័យចំនួន ០៤បន្ទប់ និងផ្នែកកណ្ដាលជាលំហ , ជាន់ទី០២ និងជាន់ទី០៣ ជាចំណតរថយន្ត និង ជាន់ទី៤ ជាទីតាំងខារ៉ាអូខេមានចំនួន១៧បន្ទប់ និងបន្ទប់សម្រាប់បុគ្គលិកស្នាក់នៅចំនួន១៣ បន្ទប់។ បន្ទាប់មកមន្ត្រីជំនាញបានត្រួតពិនិត្យអាជីវកម្មទីតាំងខារ៉ាអូខេឃើញថា មានអាជ្ញាប័ណ្ណទេសចរណ៍ និងវិញ្ញាបនប័ត្រ ចុះបញ្ជីត្រឹមត្រូវ។ […]
សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតី បើកពិធីបុណ្យសមុទ្រលើកទី៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃល្ងាចថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។
នារសៀលនេះ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ កុម្ភៈ ២០២៤
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ”។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។