ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សកម្មភាព​គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំការ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​​សម័យប្រឡង៖ ០៥ ធ្នូ​​ ២០២២

គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំការ កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ​បំពេញ​ការងារ ដើម្បី​​ទំនាក់ទំនង​ជាមួយ​គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​មណ្ឌល​រាជធានី​ ខេត្ត ប្រមូល​ព័ត៌មាន ឆ្លើយ​តប​សំណួរ និង​ដោះ​ស្រាយ​បញ្ហា​បច្ចេកទេស ព្រម​ទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​អំពី​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ ឲ្យ​ទាន់​ពេល​វេលា​តាម​រយៈ​គេហទំព័រ និង​ទំព័រ​បណ្ដាញ​សង្គម​ហ្វេកប៊ុក​​ផ្លូវ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអបរំ យុវជន និង កីឡា
គួរ​កត់​សំគាល់​ផង​ដែរ​ថា សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕
nmr