ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ការិយាល័យលក់សំបុត្រចិនរកចំណូលបាន២ពាន់លានយ័ន នៅថ្ងៃទី២ នៃរដូវឈប់សម្រាកចូលឆ្នាំដ៏យូររបស់ប្រទេសចិន

ការិយាល័យលក់ដំបុត្រនៅក្នុងប្រទេសចិនរកចំណូលបានដល់ទៅ២ពាន់លានយ័ន ឬស្មើរ២៩០លានដុល្លារអាមេរិក គិតត្រឹមម៉ោង18:00 ថ្ងៃចន្ទទី២៣ ខែមករា ជាថ្ងៃទី២នៃរដូវកាលឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលមានរយៈពេលជាច្រើនសប្ដាហ៍ របស់ប្រទេសចិន។ យោងតាមរដ្ឋបាលខ្សែភាពយន្តចិន សំបុត្រចូលទស្សនាខ្សែភាពយន្តក្នុងស្រុកកំពុងលក់ដាច់ខ្លាំង ។ តាមធម្មតា បុណ្យនិទារឃរដូវ ឬបុណ្យចូលឆ្នាំចិន គឺជាពេលវេលារកប្រាក់ចំណូលបានយ៉ាងច្រើនពីវិស័យខ្សែភាពយន្តនៅក្នុងប្រទេសចិន ។
ទីផ្សារភាពយន្តត្រូវគេរំពឹងថា នឹងជួយយ៉ាងច្រើនក្នុងការលើកស្ទួយសេដ្ឋកិច្ចងើបឡើងវិញ ក្រោយប្រទេសនេះ ដកវិធានការរឹតត្បិតការឆ្លងវីរុស COVID-19 ។
nmr