ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សិស្សានុសិស្សក្រីក្រ៣០នាក់ ជួបការលំបាក បានទទួលអំណោយពីអភិបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ បន្ទាប់ពីមានការបង្ហោះលើបណ្តាញសង្គមពីការលំបាករបស់សិស្សានុសិស្សនៅសាលាបឋមសិក្សាគោកពន្លៃ ក្នុងឃុំចំណោម ស្រុកមង្គលបូរី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ដើម្បីចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន៣០នាក់។
អំណោយដែលសិស្សានុិស្ស ក្នុង១នាក់ទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកស៊ីអ៉ីវ១យួរ, ត្រីខ១០កំប៉ុង, ប្រេងឆា១លីត្រ, សំលៀកបំពាក់សិក្សា១ឈុត និងសម្ភារ:សិក្សា៤មុខ ហើយអាណាព្យាបាលសិស្សទាំង៣០នាក់ ជាគ្រួសារដែលមានប័ណ្ណសមធម៌ ដែលជាក្រុមក្នុងចំណោមគ្រួសារងាយរងហានិភ័យទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។
nmr