Related Articles
មូលនិធិគន្ធបុប្ផាកម្ពុជារៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា
ភ្នំពេញ : ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញផ្សព្វផ្សាយនានារួមមានទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាម ផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា, ធនាគារដៃគូរ, និងក្រុមហ៊ុនដៃគួរសហការ ក៏ដូចជាតាមរយៈសារព័ត៌មានជា ច្រើនផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ផ្សព្វផ្សាយនាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែល ត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្ដល់ក្ដីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២៣ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សប្បុរសជន […]
ពលរដ្ឋ, អាជីវករ, ពាណិជ្ជករ, មន្ត្រីរាជការបានបង្ហាញក្តីសប្បាយរីករាយ ការលុបចោលកាតព្វកិច្ចពាក់ម៉ាស់ និងអរគុណយ៉ាងជ្រាលជ្រៅដល់ការខិតខំប្រឹងប្រែង របស់សម្តេចតេជោ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានបានបង្ហាញការសប្បាយរីករាយ ក្រោយប្រមុខរាជរដ្ឋបាលភិបាលសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា អនុវត្តចាប់ពីថ្ងៃទី២៦ មេសា កន្លងទៅនោះ ។ «ខ្ញុំពេញចិត្តនឹងការសម្រេចនេះណាស់ ព្រោះវាជួយកាត់បន្ថយចំណាយក្នុងគ្រួសារច្រើន ព្រោះក្នុងមួយខែៗគឺត្រូវចាយលើថ្លៃម៉ាស់៤០ដុល្លារអីដែរ ដោយសារតែសមាជិកគ្រួសារត្រូវប្រើមានគ្នាដល់ទៅ៤នាក់» ។ នេះជាការលើកឡើងរបស់លោក កុសល វ័យ៣៨ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ ។ លោកបន្តថា តែខ្ញុំនឹងក្រុមគ្រួសារនៅបន្តការការពារដោយការពាក់ម៉ាស់នៅកន្លែងបិទជិត ដូចជាកន្លែងធ្វើការជាដើម ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០២២នេះ បានប្រកាសពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ.១៩នៅកម្ពុជា តាមទីសាធារណៈបន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ១៩នៅកម្ពុជាបានធូរស្រាលច្រើនគួរអោយកត់សំគាល់ ។ ក្នុងសារជាសំឡេងរបស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលមានរយៈពេលជាង១៦នាទី នៅព្រឹកថ្ងៃទី២៦ មេសា នេះសម្តេចតេជោបានគូសបញ្ជាក់ថា យោងតាមស្ថានភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅកម្ពុជាបង្ហាញពីសញ្ញាវិជ្ជមាននៃការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អប្រសើរ ដែលយើងអាចលើកលែងកាតព្វកិច្ចពាក់ម៉ាស់សំរាប់ប្រជាពលរដ្ឋទូទៅតាមទីសាធារណៈលើកលែងតែកន្លែងបិទជិត, ទីតាំងប្រមូលផ្តុំមនុស្សច្រើនគឺយើងនៅរក្សាការពាក់ម៉ាស់ដដែល។ ក្នុងសារសំឡេងរបស់សម្តេចតេជោបន្តថា ទាំងរាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋតែងចង់បានការរំដោះខ្លួនចេញពីការពាក់ម៉ាស់ ហើយបង្វែរលុយកាក់ដែលចំណាយទៅលើការទិញម៉ាស់មកទិញអាហារហូបចុក សម្ភារប្រើប្រាស់លើកកម្ពស់ជីវភាពគ្រួសារវិញ ។ ទោះបីយ៉ាងណា សម្តេចតេជោបានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល ក៏ដូចប្រជាពលរដ្ឋចូលរួមតាមដានសុខភាពផ្ទាល់ខ្លួន និងត្រៀមបំរុងធ្វើប្រតិកម្មរហ័សឆ្លើយតបទៅនឹងកាតព្វកិច្ចមិនពាក់ម៉ាស់ និងសូមអោយបងប្អូនប្រជាពលរដ្ឋទៅទទួលយកការចាក់វ៉ាក់សាំងដូសទី៣ ដែលមានចំនួនប្រមាណ៦លាន៤សែននាក់នៅទូទាំងប្រទេសដោយឈរលើ គោលការណ៍ស្មគ្រ័ចិត្តហើយក៏មិនមានការអនុវត្តតាមវិធានការផាកពិន័យទៅលើអ្នកដែលមិនបានចាក់វ៉ាក់សាំងនោះដែរ។ […]
រាជរដ្ឋាភិបាល នឹងសាងសង់ផ្ទះជាង ៣០០ខ្នង ដល់កងកម្លាំងការពារព្រំដែន នៅខេត្តចំនួន២
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នឹងសាងសង់ផ្ទះសម្បែងជាង ៣០០ខ្នង ជូនដល់កងកម្លាំងការពារ និងគ្រួសារ នៅព្រំដែនកម្ពុជា-វៀតណាម លើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។ ក្នុងពេលចុះពិនិត្យទីតាំងដី សម្រាប់សាងសង់លំនៅឋាន ជូនដល់កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ មានប្រសាសន៍ថា សម្រាប់ខេត្តត្បូងឃ្មុំ ការចែកជូនដីនេះ គឺមានចំនួន៤ទីតាំង ក្នុងដីមួយឡូតិ៍ទំហំ ៣០គុណនឹង៤០ម៉ែត្រ ហើយជំរុញទៅមន្ទីររៀចំដែនដីខេត្ត ត្រូវរៀបចំប្លង់គោលដីឡូតិ៍ទាំងនោះ ។ ឯកឧត្តមបានបន្តថា ការបែងចែកដីឡូតិ៍នេះ មានដីសម្រាប់ធ្វើសាលារៀន មណ្ឌលសុខភាព ផ្សារ វត្តអារាម ស្នាក់ការភូមិ ច្រកចេញចូលតែមួយ វីរៈព្រំដែន ប៉ុស្តិ៍ការពារព្រំដែន និងរៀបចំធ្វើជាដីបម្រុងទុកជាដើម ជាមួយនឹងការអភិវឌ្ឍផ្លូវលំ បណ្ដាញទឹកស្អាត បង្គន់អនាម័យ រួមទាំងការដាំដើមឈើ លើដីដែលនៅសេសសល់ ឲ្យក្លាយទៅជាព្រៃសហគមន៍ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា […]