ភ្នំពេញ៖ ក្រុមកេ្មងស្ទាវ២ក្រុមមានចំនួន១៨នាក់ដែល និង ៩៨ small បានប្រមូលផ្ដុំគ្នាដេញវ៉ៃគ្នា បង្កភាពអសន្តិសុខក្នុងបរិវេណទីក្រុងកោះពេជ្រ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលកំពុងល្បាតធ្វើការ ឃាត់ខ្លួនបានសរុប១៨នាក់ ក្នុងនោះមានស្រីម្នាក់ និងម៉ូតូចំនួន៨គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ក្នុងបរិវេណទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមក្មេងស្ទាវទាំងពីរក្រុមនេះ គឺកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការល្បាតក្នុងបរិវេណកោះពេជ្រដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងក្នុងបរិវេណក្រុងនេះ។ភ្លាមៗនោះស្រាប់តែឃើញក្រុមក្មេងស្ទាវពីរក្រុមមានគ្នាជាង២០នាក់បានដេញវៃ៉គ្នាបប៉ផាប់ពភីងនៅម្ដុំដើមឫស្សី។ ពេលនោះកម្លាំងនគរបាលដែលកំពុងតែជិះម៉ូតូល្បាតបានដេញឃាត់ក្រុមក្មេងស្ទាវបានចំនួន១៨នាក់ក្នុងនោះមានស្រីម្នាក់និងដកហូតម៉ូតូចំនួន០៨គ្រឿង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមក្មេងស្ទាវនេះគេដឹងថាមានក្រុមមួយមានរហស្សនាម ៩៨ small និងមួយក្រុមទៀតមានរហស្សនាម៧៩ តែនៅក្នុងហេតុការណ៍នេះមិនទាន់មានមនុស្សរងរបួសឡើយ។ បច្ចុប្បន្នក្រុមក្មេងស្ទាវទាំងពីរក្រុមរួមទាំងម៉ូតូ៨គ្រឿងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធ៕
(មណ្ឌលគិរី)៖ កូនស្វាកន្ទុយស ឈ្មោលមួយក្បាល ដែលជាប្រភេទសត្វកម្រជុតផុតពូជ ត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនដល់ក្រសួងបរិស្ថាន ដើម្បីបន្តការពារ និងអភិរក្ស។ កូនស្វាកន្ទុយស ឈ្មោលមួយក្បាល ដែលមានអាយុប្រមាណ ២ខែនេះនឹងត្រូវថែរក្សាការពារ និងចិញ្ចឹមដោយក្រុមអភិរក្ស ដើម្បីឱ្យសត្វស្វាមួយក្បាលនេះមានសុខភាពល្អ ចេះគ្រប់គ្រងខ្លួនឯង មុននឹងយកទៅព្រលែងចូលក្នុង ព្រៃធម្មជាតិវិញ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានទទួលកូនសត្វស្វាកន្ទុយសនេះ ដោយផ្ទាល់ពីប្រជាពលរដ្ឋក្នុងកំលុងបំពេញបេសកកម្ម នៅលើទឹកដីខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តប្រគល់កូនសត្វស្វាកន្ទុយសនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋមួយចំនួនតូច ដែលកំពុងលួចលាក់ចិញ្ចឹមសត្វព្រៃប្រភេទកម្រនៅតាមផ្ទះសូម ប្រគល់ជូនដល់ក្រុមអ្នកអភិរក្ស ព្រោះសត្វព្រៃត្រូវតែរស់នៅក្នុងព្រៃ ហើយការយកសត្វព្រៃកម្រមកចិញ្ចឹម គឺខុសច្បាប់។ បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅឆ្នាំ២០២០ កូនស្វាកន្ទុយសចំនួន២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ ជូនសមត្ថកិច្ចអនុវត្តច្បាប់ខេត្តមណ្ឌលគិរី និងបានកំពុងថែរក្សាដោយក្រុមអ្នកអភិរក្ស។ ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា «សូមពលរដ្ឋមួយចំនួនតូចដែលនៅតែយាយីសត្វព្រៃ ត្រូវបញ្ឈប់សកម្មភាពចាប់សត្វព្រៃ បរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វព្រៃ និងបញ្ឈប់ការយកសត្វកម្រមកចិញ្ចឹម បើពុំនោះទេនឹងត្រូវប្រឈមមុខច្បាប់»។ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា […]
ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាង ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងពិធីចែក ’’ អំណោយ ជាសម្ភារ:គ្រឿងឧបភោគ បរិភោគចំនួន ៥០គ្រួសារ និងចែកកង់ចំនួន១១ ដល់កុមារក្រីក្រ ’’ ។ ក្រោមការចូលរួមដោយ លោកជំទាវ ខឹម បុប្ផា នាយកប្រតិបត្តិ សមាគមបេសកកម្មដំណឹងល្អ និងជានាយិការ ក្រុមហ៊ុនប៊ីម៉ារៀលអុីស្ទេត ឯ.ក និង លោក កែវ វុឌ្ឍី អនុប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ធំ រួមអាជ្ញាធរមូលដ្ឋាន ដើម្បីចុះចែកអំណោយចំនួន ៥០គ្រួសារ និងចែកកង់ចំនួន១១ ដល់កុមារក្រីក្រ ដែលជាអំណោយ របស់សមាគមបេសកកម្មដំណឹងល្អ ផ្ដល់ជូន ក្រសួងធម្មការ និងសាសនា ក្នុងការចុះជួយដល់ប្រជាជននៅតាមទីជនបទ ។ នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ […]