Related Articles
ចាប់វ៉ៃខ្នោះប្តីសាហាវឃោឃៅម្នាក់ ស.ម្លាប់ប្រពន្ធខ្លួនឯង រួចទាញកាំ.បិតចា.ក់ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់
ខេត្តព្រះវិហារ ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងយ៉ាងកំរោលដោយសារប្តីស្រវឹងស្រាខឹងប្រពន្ធជេរប្រទេចបានយកពូថៅកាប់ទៅលើប្រពន្ធ២ពូថៅបណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ចំណែកជនដៃដល់ជាប្តីត្រូវបានចាប់ខ្លួន។ ហេតុការណ៍ដ៏ឃោរឃៅនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ ជនរងគ្រោះឈ្មោះ ធៀម រុី ភេទស្រីអាយុ ៤៩ឆ្នាំ ត្រូវបុរសជាប្តីឈ្មោះ ខៀវ សាំង អាយុ៥១ឆ្នាំកាប់២ពូថៅពីក្រោយគឺ១ពូថៅត្រូវក្បាលធ្លាយខួរនិង១ពូថៅទៀតចំសៀតផ្កាខាងឆ្វេង បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។ ចំណែកជនសង្ស័យជាប្តីវិញ ក្រោយពីកាប់ប្រពន្ធស្លាប់ហើយបានចាក់ខ្លួនឯង៣កាំបិតធ្លាយពោះតែមិនស្លាប់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសង្គមថ្មី ចាប់វ៉ៃខ្នោះនាំយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ លោកវរសេនីយ៍ទោ វណ្ណា រ៉េត អធិការរងទទួលបន្ទុកព្រហ្មទណ្ឌបានឱ្យដឹងថា នៅវេលាម៉ោងនិងថ្ងៃខាងលើ ជនសង្ស័យបានផឹកស្រា.សអស់កន្លះលីត្របណ្តាលឱ្យស្រវឹងហើយនិងនៅមានស្រាកាន់នឹងដៃមួយដបទៀត។ ខណៈកំពុងស្រវឹងជនសង្ស័យក៏បានយកពូថៅទៅពុសអុស ពេលនោៈប្រពន្ធឃើញប្តីស្រវឹងក៏បានស្រែកជំទាលជេរប្តីធ្វើឱ្យកើតទៅជាជម្លោះ។ ពេលនោះស្ត្រីជាប្រពន្ធបាននិយាយទៅកាន់ប្តីថា បើឯងគ្រាន់បើសម្លាប់អញទៅ! ដោយប្រហែលជាអត់ទ្រាំនឹងប្រពន្ធជេរមិនបានទើបបុរសជាប្តីយកពូថៅដែលកំពុងពុសអុសនោះកាប់ទៅលើប្រពន្ធយកម៉ាឈ្នះដៃបណ្តាលឱ្យប្រពន្ធស្លាប់តែម្តង ៕
បទបង្ហាញស្តីពីវឌ្ឍនភាពការងារសំខាន់ៗ រួមជាមួយគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយភាគីអន្តរជាតិជាច្រើន ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ នៃខែវិច្ឆិកា ឆ្នាំ២០២២
ទីស្តីការក្រសួង៖ ថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ នៃខែវិច្ឆិកា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។ កិច្ចប្រជុំក្នុងសប្តាហ៍នេះ បានផ្តោតលើរបៀបវារៈធំៗចំនួនពីរ រួមមាន៖ ១).បទបង្ហាញស្តីពី ផែនទីបណ្តាញផ្លូវថ្នល់ឆ្នាំ២០២០ និងបញ្ជីសារពើភ័ណ្ឌ ផ្លូវជាតិ និងផ្លូវខេត្ត ដែលមានការរំលេចអំពីសាវតារសង្ខេបនៃការរៀបចំផែនទីបណ្តាញផ្លូវថ្នល់ រួមជាមួយគោលការណ៍នៃការគណនាប្រវែង និងការដាក់លេខ/ឈ្មោះផ្លូវនៅទូទាំងប្រទេស និង ២).បទបង្ហាញស្តីពី វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដោយបានផ្តោតជាសំខាន់ទៅលើលទ្ធផល នៃការអនុវត្ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ក្រោយការប្រកាសដាក់ឱ្យដំណើរការសាកល្បង កាលពីអំឡុងខែសីហា ឆ្នាំ២០២២។ ក្រោយបញ្ចប់ការជជែកពិភាក្សាលើរបៀបវារៈទាំងពីរខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំ អំពីគម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយភាគីអន្តរជាតិនានា ដែលក្នុងនោះមានដូចជា៖ ១).កិច្ចសហការជាមួយភាគីវៀតណាម […]
នាយករដ្ឋមន្ត្រីកម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី បន្ថែមទៀត
នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ ក្នុងកិច្ចជំនួបនេះ ព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីទិសដៅប្រកបដោយសក្តានុពលក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត សំដៅឈានទៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួន ជាអាទិ៍ វិស័យពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យសក្តានុពលដទៃទៀត ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមសម្រាប់ប្រទេស និង ប្រជាជនទាំងពីរ ។ ជាការឆ្លើយតប សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះជោគជ័យរបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” ជាលើកដំបូងនេះ និងបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដូចដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបង្កើតស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ជាដើម ។ […]