សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកជាថ្មីម្តងទៀតទៅដល់បរទេសទាំងឡាយកុំស្រឡាញ់ជាតិខ្មែរជាងខ្មែរខ្លួនឯងដែលជាម្ចាស់ស្រុក។ សម្តេចថា នៅពេលដែលខ្មែររងទុក្ខវេទនាក្នុងរបបប្រល័យសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បរទេសបានរត់ចោលកម្ពុជា។ សម្តេចផ្តាំទៅបរទេសទាំងឡាយថា សូមកុំសាងកំហុសលើកទី៣ ដាក់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា នៅពេលដែលខ្មែររកបាននូវសន្តិភាពហើយ ទើបបរទេសទាំងឡាយ គេបង្ហាញកង្វល់ជំនួសកម្ពុជាលើបញ្ហានេះបញ្ហានោះជំនួសកម្ពុជាទៅវិញដោយពួកគេមិនដែលបានខ្វល់គិតគូរពីបញ្ហាសន្តិភាពនិងសង្រ្គាមនៅកម្ពុជានោះឡើយ។
នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក Tan Sri Dato Lim Soon Peng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ជាសមាគមមិនរកប្រាក់ចំណេញ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011។ លោកប្រធានគណៈប្រតិភូ ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តល់នូវទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើវិស័យសំណង់ […]
ទន្ទឹមនឹងការក្រើនរំលឹកជាថ្មីម្តងទៀតដល់អ្នកជំងឺកូវីដ១៩ កម្រិតស្រាលដែលកំពុងសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ ឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការគ្រប់គ្រងសំរាម រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកដែលល្មើសនឹងវិធានការនេះ ដែលអាចមានទោសជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។ ការក្រើនរំលឹកជាថ្មីនេះ ដោយសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ អនុវត្តការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបានល្អប្រសើរ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចទៀត នៅពុំទាន់អនុវត្តបានល្អនៅឡើយទេ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ ត្រូវអនុវត្តរួមមាន ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឲ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត។ ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុល សម្លាប់មេរោគកូវីដ១៩ នៅលើសំរាមទាំងក្នុង និងខាងក្រៅស្បោង ហើយទុកដាក់សំរាមដាច់ដោយឡែកលើសពី ៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន។ ត្រូវដាក់សំរាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល និងត្រូវប្រើប្រាស់ស្បោងសំរាមដែលមានចំណុះ ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឱ្យបានរយៈពេល ០៥ថ្ងៃយ៉ាងតិច ដើម្បីចៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ។ ទន្ទឹមគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានព្រមានថា ក្នុងករណីដែលមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើនេះ ហើយបង្កឲ្យមានការឆ្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវ តាមមាត្រាទី០៩ នៃច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ […]