ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្តល់ជាយោបល់ផ្នែកច្បាប់ខ្លះ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា ថា​ លក្ខខណ្ឌដែលតម្រូវដោយសាលក្រមរបស់តុលាការដែលមានអំណាចតាមផ្លូវច្បាប់មិនមែនជាការរំលោភបំពានទៅលើសិទ្ធិរបស់មេធាវីនោះទេ។
លោក ជិន ម៉ាលីន បានពន្យល់​យ៉ាង​ដូច្នេះ​ថា៖
១. បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះវាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ ដែលមានអំណាចតាមផ្លូវច្បាប់។ ប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី។
២. សូម្បីតែចូលជួបកូនក្តីខ្លួនក្នុងពន្ធធនាគារ ក៏ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។
៣. ដូច្នេះ ប្រសិនបើមានចេតនាជួបជាមួយកូនក្តីពិតប្រាកដមែន គ្រាន់តែស្នើសុំបន្តិចទៅ ដូចជាមិនអីទេ លើកលែងតែមានចេតនាផ្សេងពីនេះ៕
nmr