នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ នៅក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតីដែលបានដាក់ចេញ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបាន និងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង និងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និង យូរអង្វែងរវាងហុងគ្រី និងកម្ពុជា ដោយឯកឧត្តមបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែច្រើន។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ជាប្រពៃណី និងទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ តាមរយ:ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយសម្ដេចបានគូសបញ្ជាក់ថា យន្តការពិគ្រោះយោបល់ទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ជាយន្តការមួយដែលនឹងជួយពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត […]
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សុខសន្តិភាព ជាផលតម្លៃរួមនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់ជាតិ និងប្រជាជន។ មូលដ្ឋានសម្រាប់សិក្សា និងវាយតម្លៃលើគុណតម្លៃ និងមនុញ្ញផលដែលទទួលបានពីសុខសន្តិភាព គឺត្រូវធ្វើឡើងតាមរយៈការប្រៀបធៀបអតីតកាលជាច្រើនជំនាន់ ជាមួយនឹងបច្ចុប្បន្នកាលរបស់យើង ដែលជាតថភាពពិតជាក់ស្តែង។ ប្រវត្តិសាស្ត្រដែលយើងអាចរឭកនឹកឃើញ គឺសម័យអង្គរដ៏រុងរឿង និងសម័យកាលដ៏ជូរចត់នៃភ្នក់ភ្លើងសង្គ្រាមនៅក្រោយសម័យអង្គរ។ យើងមិនរស់នៅក្នុងអតីតកាលនោះទេ ប៉ុន្តែយើងដែលបានផឹកទឹក ត្រូវនឹកដល់ប្រភព ហើយប្តេជ្ញាថែរក្សាការពារអ្វីដែលជាសេចក្តីសុខ សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងដែលជាពរជ័យសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន។ ការបញ្ជាក់នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាក់ស្តែង វិស័យសាសនាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺវត្តនៅសល់ត្រឹម ២ ពាន់វត្ត និងព្រះសង្ឃប្រមាណ ៥ ពាន់អង្គ ប៉ុន្តែបច្ចុប្បន្នមានការកើនឡើងដល់ជាង ៥ ពាន់វត្ត […]
ខេត្តបាត់ដំបងៈ នៅវេលាម៉ោង០៤និង៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន កម្លាំងយោធាវរសេនាតូច៥៣៣ បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃខុសច្បាប់មួយករណីត្រង់ចំណុច ភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជាមួយកិច្ចប្រតិបត្តិការខាងលើសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥០នាក់ ស្រី១៤នាក់ ក្មេង១៤នាក់ ស្រី០៧នាក់, ក្នុងនោះសមត្ថកិច្ចឃាត់ជនសង្ស័យជាអ្នកនាំផ្លូវចំនួន០២នាក់, អ្នកបើកបររថយន្ត០១នាក់ ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតវត្ដុតាងរួមមាន!-ម៉ូតូ០១គ្រឿង ម៉ាកHONDA ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-3978២-រថយន្ដ០១គ្រឿង ម៉ាកHYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-0636 ចំណុះ ១១,៥ តោន ហើយក្រោយពីឃាត់ខ្លួន បានធ្វើការសាកសួរចុះកំណត់ហេតុ និងអប់រំណែនាំរួចបានប្រគល់ប្រជាពលរដ្ឋទាំង៥០នាក់ ព្រមទាំងវត្ដុតាងទាំងអស់អោយទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចាត់ការបន្តតាមនីតិវិធី។