អង្គការសហប្រជាជាតិ៖ ហ្វីលីពីនជាប្រទេសកើតជំងឺអេដស៍ខ្លាំងបំផុតមួយរបស់ពិភពលោក

ការឆ្លងមេរោគអេដស៍កំពុងកើនឡើងនៅក្នុងប្រទេសហ្វីលីពីន ដោយអ្នកជំនាញបានស្តីបន្ទោសការណាត់ជួបតាមអ៊ីនធើណិត និងកង្វះការអប់រំអំពីបញ្ហាផ្លូវភេទ បានជំរុញឱ្យអត្រាឆ្លងមេរោគអេដស៍រីករាលដាលខ្លាំង។   ស្របពេលតិចជាងមួយភាគរយនៃប្រជាជនសរុបជាង ១១០លាននាក់របស់ប្រទេសហ្វីលីពីន បានធ្វើរោគវិនិច្ឆ័យរកឃើញផ្ទុកជំងឺអេដស៍នោះ ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ហ្វីលីពីនជាប្រទេសកើតមេរោគនេះខ្លាំងបំផុតមួយរបស់ពិភពលោក។ ទន្ទឹមគ្នា មន្ត្រីសុខាភិបាលហ្វីលីពីនបានព្រមានថា ចំនួនអ្នកធ្វើតេស្តវិជ្ជមានមេរោគអេដស៍ជារៀងរាល់ឆ្នាំកំពុងកើនឡើង ដូច្នេះគេរំពឹងថា អត្រាឆ្លងជំងឺនេះ អាចកើនឡើងលើសពីទ្វេដង ដល់ជាង ៤០០,០០០នាក់នៅឆ្នាំ ២០៣០។   ភាគច្រើននៃការឆ្លងមេរោគអេដស៍ថ្មីៗ គឺស្ថិតក្នុងចំណោមបុរសរួមភេទជាមួយបុរស និងស្ត្រីកែភេទ ហើយក្មេងជំទង់កើនឡើងខ្លាំងជាងគេ។ ការសិក្សាផ្នែកសុខភាពផ្លូវភេទរបស់វិទ្យាស្ថានប្រជាជនហ្វីលីពីនក្នុងឆ្នាំ ២០២១ បានបង្ហាញថា ជាងមួយភាគបីនៃយុវជនហ្វីលីពីន។ Read more »

Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់រយៈពេលយូរ

(ភ្នំពេញ)៖ ក្រុមហ៊ុន Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់រយៈពេលយូរ ។ នេះបើយោងតាមបណ្តាញសង្គម របស់ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។   កន្លងទៅនេះ ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការលុបចោលគណនីដែលមិនបានប្រើប្រាស់រយៈពេល ២ ឆ្នាំ។ មានន័យថា រាល់ទិន្នន័យរបស់អ្នកទាំងអស់ដែលរក្សាទុកនៅក្នុង Gmail, YouTube, Photos, Docs, Drive,... Read more »

ប្រាក់ចំណេញឧស្សាហកម្មចិនមានកំណើនយឺត តម្រូវឱ្យមានគោលនយោបាយលើកទឹកចិត្តបន្ថែម 

ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិនបានបន្តកើនឡើងក្នុងខែតុលានេះ ប៉ុន្តែស្ថិតក្នុងអត្រាយឺត បើធៀបនឹងខែមុន ដោយបានកើនឡើងចំនួន ២,៧% ធ្លាក់ចុះពី ១១,៩% ក្នុងខែកញ្ញា និង ១៧,២% ក្នុងខែសីហា។ តួលេខនេះបានបង្ហាញថា ទីក្រុងប៉េកាំងត្រូវផ្តល់ការគាំទ្រផ្នែកគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។   ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៣ ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិនបានធ្លាក់ចុះសរុប ៧,៨%។ យ៉ាងណាក៏ដោយ តួលេខនេះមានការប្រសើរឡើងបន្តិច បើធៀបនឹងរយៈពេល ៩ ខែមុនដែលបានធ្លាក់ចុះរហូតដល់ទៅ ៩%។ បញ្ហាប្រឈមជាច្រើនដែលចិនកំពុងជួបប្រទះនៅពេលនេះរួមមានបញ្ហានៅក្នុងវិស័យអចលនទ្រព្យ បំណុលក្នុងស្រុក កំណើនអតិផរណាសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយជាដើម។... Read more »

ក្រុមហ៊ុនមេ TikTok គ្រោងដកខ្លួនចេញពីវិស័យហ្គេម ដោយសារការរឹតបន្តឹងក្នុងប្រទេសចិន

ថ្មីៗនេះក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានឱ្យដឹងថា ខ្លួននឹងរៀបចំរចនាសម្ព័ន្ធអាជីវកម្មហ្គេម Nuverse របស់ខ្លួនឡើងវិញ ហើយទំនងជានឹងដកខ្លួនចេញពីវិស័យហ្គេមតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។   Nuverse ត្រូវបានគេស្គាល់ថា ជាភ្លេតហ្វមហ្គេមដ៏ពេញនិយមរបស់ក្រុមហ៊ុន ByteDance ដែលត្រូវបានដាក់ដំណើរការនៅក្នុងឆ្នាំ២០២១ ហើយក៏ជាភ្លេតហ្វមហ្គេមប្រកួតប្រជែងជាមួយ Tencent និង NetEase ផងដែរ។ យ៉ាងណាមិញជុំវិញមូលហេតុដកខ្លួនចេញពីហ្គេម Nuverse នេះមិនត្រូវបាន ByteDance បញ្ជាក់នោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងបណ្តាលមកពីបទបញ្ញត្តិនៃការរឹតបន្តឹងផ្សេងៗក្នុងប្រទេសចិន។... Read more »

ផ្លូវដឹកជញ្ជូនសំខាន់ៗចំនួន ២ ត្រូវបានបិទ ដោយសារសង្គ្រាមក្បែរព្រំដែនមីយ៉ាន់ម៉ា

ការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា នាថ្ងៃសៅរ៍នេះ បានបិទផ្លូវយុទ្ធសាស្ដ្រចំនួន ២ ដែលជាផ្លូវនាំចេញទំនិញទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា គឺប្រទេសចិន។ ការណ៍នេះបានរារាំងដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងជះឥទ្ធិពលដល់ការប្ដូរប្រាក់បរទេសផងដែរ។   ការបិទផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ កំពុងធ្វើឱ្យមានការកើនឡើងនូវតម្លៃទំនិញលើទីផ្សារ និងរារាំងដល់សមត្ថភាពរបស់រដ្ឋាភិបាលរបបសឹកមីយ៉ាន់ក្នុងការបញ្ជូនកម្លាំងបន្ថែម ដើម្បីដោះស្រាយការវាយលុកនេះ។   ប្រជាជនដែលរស់នៅក្បែរតំបន់ជម្លោះបានលើកឡើងថា តម្លៃអង្ករបានកើនដល់ ៩០ដុល្លារក្នុងមួយបាវ ខណៈដែលតម្លៃមុនពេលមានជម្លោះ គឺនៅត្រឹម ៧៥ដុល្លារតែប៉ុណ្ណោះ។ ប្រសិនបើជម្លោះនៅតែបន្ដ ប្រជាជននឹងពុំអាចផ្គត់ផ្គង់ជីវភាពរស់នៅបានឡើយ។ ប្រភព៖ CNA Read more »

Realme GT5 Pro នឹងចេញមកជាមួយអេក្រង់កម្រិតពន្លឺភ្លឺច្បាស់ជាង បើធៀបនឹង iPhone 15 Pro Max

ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Realme បានបង្ហើបថា កំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន ម៉ូដែល Realme GT5 Pro ដែលត្រៀមចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ នឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទថ្មីដែលមានកម្រិតពន្លឺភ្លឺខ្លាំងរហូតដល់ 3,000nits ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។   តាមរយៈការបង្ហាញចុងក្រោយនេះ Realme GT5 Pro ក្លាយជាស្មាតហ្វូនដែលមានអេក្រង់ភ្លឺជាងគេបំផុត បើធៀបនឹងស្មាតហ្វូនជំនាន់មុនៗរបស់ខ្លួន ក៏ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗផ្សេងទៀតដូចជា Samsung និង Apple ជាដើម។ ជាក់ស្តែងចំពោះម៉ូដែល Realme GT2... Read more »

iPhone 17 នឹងផលិតផ្តាច់មុខក្នុងប្រទេសឥណ្ឌា

ប្រភពពីអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា សា្មតហ្វូនម៉ូដែល iPhone 17 នឹងត្រូវបានផលិតផ្តាច់មុខក្នុងប្រទេសឥណ្ឌា ជាមួយនឹងការផ្លាស់ប្តូរផលិតកម្ម iPhone រហូតដល់ទៅ ២៥ភាគរយឯណោះ ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។   នេះជាលើកទី១ ហើយដែលទទួលបានរបាយការណ៍មកថា Apple នឹងផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម iPhone 17 របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាអ្នកទទួលខុសត្រូវក្នុងការផលិតផ្តាច់មុខនោះ។ ដោយកន្លងមក Apple ធ្លាប់តែជូនដំណឹងអំពីការដំឡើង និងផលិតនៅទីតាំងគោលដៅមួយចំនួនដូចជា... Read more »

Wang វ័យ ១២ឆ្នាំ ត្រូវបានទម្លាក់ចេញពី International Championship ដោយជើងខ្លាំង Trump

Wang Xinzhong ដែលត្រូវបានគេស្គាល់ថា ជាកីឡាករក្មេងជាងគេត្រឹមវ័យ ១២ឆ្នាំ បានជ្រុះចេញពីពានរង្វាន់ Internaational Championship 2023 ជាផ្លូវការហើយ ក្រោមថ្វីដៃរបស់កីឡាករជើងខ្លាំងមកពីអង់គ្លេស Judd Trump កាលពីរាត្រីថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា។   Trump កីឡាករឈរនៅចំណាត់ថ្នាក់លេខ៣ ពិភពលោកបច្ចុប្បន្ន បានយកឈ្នះកីឡាករវ័យក្មេងរបស់ម្ចាស់ផ្ទះចិន ក្នុងលទ្ធផល ៦-០ ក្នុងជុំទី២ នៅពេល Wang បានឡើងមកលេងពាននេះ ក្នុងនាមកីឡាករអនុគ្រោះ (wildcard)។   លោកបានគ្រប់គ្រងការប្រកួត ៤សិតជាប់គ្នាជាមួយនឹងការវាយបានពិន្ទុ... Read more »

YouTube ចាប់ផ្តើមដាក់ដំណើរការមុខងារបិទ Ads ជាសកលហើយ

កម្មវិធីចែករំលែកវីដេអូអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube បានដាក់ចេញមុខងារហាមឃាត់ការផ្សាយពាណិជ្ជកម្ម (Ads) នៅទូទាំងប្រទេសហើយ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីទទួលបានមុខងារថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។   ត្រឡប់ទៅខែមិថុនា Google ដែលជាក្រុមហ៊ុនមេរបស់ YouTube បានធ្វើតេស្ដសាកល្បងនូវមុខងារថ្មីមួយ ដែលមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលប្រើជម្រើសកម្មវិធីបិទ Ads ផ្ទាំងពាណិជ្ជកម្ម នៅអំឡុងពេលទស្សនាវីដេអូនៅលើ YouTube នោះទេ។ ប៉ុន្តែក្រោយការសាកល្បងមួយរយៈ ពេលនេះ YouTube បានធ្វើការប្រកាសជាផ្លូវការហើយ ថាខ្លួនកំពុងបើកដំណើរការហាមឃាត់ Ads ផ្ទាំងពាណិជ្ជកម្មនោះដល់អ្នកប្រើប្រាស់នៅទូទាំងប្រទេស ដោយតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ប្រើសេវាកម្ម... Read more »

អ៊ីស្រាអែលវាយប្រហារលើគោលដៅភេរវករចំនួន ១១,០០០ទីតាំងនៅហ្គាហ្សា ចាប់តាំងពីសង្គ្រាមផ្ទុះឡើង

កងទ័ពអ៊ីស្រាអែល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារលើគោលដៅក្រុមសកម្មប្រយុទ្ធជាង ១១.០០០ទីតាំងនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម ដែលកំពុងបន្តជាមួយក្រុមហាម៉ាស។   សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែលអះអាងថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម កងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) បានវាយប្រហារគោលដៅជាង ១១.០០០ទីតាំង ដែលជាកម្មសិទ្ធិរបស់អង្គការភេរវករនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។   តំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានមើលឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពជើងគោកអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ខណៈដែលអ៊ីស្រាអែលបានជំរុញបេសកកម្មរបស់ខ្លួន ដើម្បី កម្ទេចក្រុមហាម៉ាស បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយលុកសម្លាប់មនុស្ស ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅក្នុងទឹកដីអ៊ីស្រាអែល។ Read more »

ម៉ាឡេស៊ី និងតួកគីចរចាលើកិច្ចព្រមព្រៀងអភិវឌ្ឍបច្ចេកវិទ្យាអវកាស

ប្រទេសម៉ាឡេស៊ីកំពុងពិភាក្សាជាមួយប្រទេសតួកគី លើកិច្ចព្រមព្រៀងទ្វេភាគីតាមដែលអាចធ្វើទៅបាន ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Datuk Arthur Joseph Kurup ថ្លែងថា ការពិភាក្សាឆ្លងរដ្ឋាភិបាលកំពុងត្រូវបានដឹកនាំដោយទីភ្នាក់ងារអវកាសម៉ាឡេស៊ី (Mysa) រួមជាមួយនឹងក្រុមហ៊ុនឧស្សាហកម្ម-រដ្ឋាភិបាលម៉ាឡេស៊ីសម្រាប់បច្ចេកវិទ្យាខ្ពស់ (MIGHT) ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងជាមួយប្រទេសតួកគី ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស។   លោកអនុរដ្ឋមន្រ្តីបន្តថា កិច្ចសហការនេះ នឹងផ្តោតលើការចែករំលែកជំនាញតាមដែលអាចធ្វើទៅបាន និងការអភិវឌ្ឍន៍ទេពកោសល្យ ដើម្បីជួយអ្នកជំនាញក្នុងស្រុក លើបច្ចេកវិទ្យាផលិតផ្កាយរណប។ លោក Kurup បន្ថែមថា យ៉ាងហោចណាស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសក្នុងស្រុកចំនួន ១០ បានចាប់ដៃគ្នាបង្កើតសាជីវកម្មឧស្សាហកម្មអវកាសម៉ាឡេស៊ី (Masic)។ Read more »

FIFA សម្រេចហាមឃាត់លោក Rubiales ពីបាល់ទាត់រយៈពេល ៣ឆ្នាំ ពីបទចាប់បង្ខំថើបកីឡាការិនីអេស្ប៉ាញ

ស្ថានប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានចេញប្រកាសនៅថ្ងៃចន្ទ បានសម្រេចដាក់ការហាមឃាត់រយៈពេល ៣ឆ្នាំ នៅលើអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales បន្ទាប់ពីលោកបានចាប់បង្ខំថើបបបូមាត់កីឡាការិនី Jenni Hermoso ដែលជាម្ចាស់ពានរង្វាន់ World Cup។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។   FIFA បានលើកឡើងថា «លោក Rubiales ឥឡូវនេះបានរងការហាមឃាត់ ពីសកម្មភាពទាំងអស់ ក្នុងវិស័យបាល់ទាត់ រយៈពេល ៣ឆ្នាំ» ខណៈស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះ កន្លងមកជាបណ្តោះអាសន្នបានព្យួរលោក... Read more »

សំណើកញ្ចប់ថវិកាជំនួយចំនួនជាង ១០០ពាន់លានដុល្លារដល់អ៊ីស្រាអ៊ែល-អ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អាចនឹងត្រូវបានបដិសេធ

សំណើថវិកាជំនួនសន្តិសុខជាតិចំនួនប្រមាណ ១០៦ពាន់លានដុល្លាររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលរួមមានជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល អាចនឹងត្រូវបានបដិសេធដោយសមាជិកព្រឹទ្ធសភា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Politico នាថ្ងៃអង្គារ៍ក្នុងសប្ដាហ៍នេះ។ គម្រោងចំណាយនេះត្រូវបានដាក់ស្នើដោយរដ្ឋបាលលោក បៃដិន កាលពីសប្តាហ៍មុន ដោយក្នុងនោះមានសំណើយល់ព្រមទៅលើការផ្ដល់ថវិកាជំនួយបន្ថែមចំនួន ៦១,៤ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី និងចំនួន ១៤,៣ពាន់លានដុល្លារជាជំនួយដល់អ៊ីស្រាអែលក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស។ ទន្ទឹមនឹងនេះ លោកក៏បានស្នើថវិកាចំនួន ៩,២ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌នៅអ៊ីស្រាអែល តំបន់ហ្កាហ្សា និងអ៊ុយក្រែន ព្រមទាំងថវិកាចំនួន ៧,៤ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ខណៈថវិកាសម្រាប់ការពារសន្ដិសុខតាមព្រំដែនគឺចំនួន ១៣,៦ ពាន់លានដុល្លារ។ ប្រភព៖ RT Read more »

Elon Musk ចេញសារចំអក Wikipedia ឱ្យប្តូរឈ្មោះថ្មីនឹងផ្តល់លុយ ១ពាន់លានដុល្លារ

ថ្មីៗនេះកំពូលមហាសេដ្ឋីលោក Elon Musk បានបង្ហោះសារនៅលើគណនី X ផ្លូវការរបស់លោកដោយចំអកទៅកាន់គេហទំព័រ Wikipedia ថាប្រសិនបើប្តូរឈ្មោះទៅជា Dickipedia លោកនឹងផ្តល់ប្រាក់ចំនួន ១ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ Elon Musk ធ្លាប់មានជម្លោះជាច្រើនជាមួយ Wikipedia នាពេលកន្លងមក រួមទាំងការខ្វែងគំនិតគ្នាលើខ្លឹមសារនៃទំព័រ Wikipedia របស់លោក និងការលុបខ្លឹមសារនៃ «Twitter Files» ផងដែរ។ យ៉ាងណាមិញជុំវិញការបង្ហោះរបស់ Musk នេះនៅមិនទាន់ច្បាស់នោះទេ ថាតើការផ្តល់ជូននេះគឺជារឿងពិត... Read more »

Samsung គ្រោងនាំចេញស្មាតហ្វូនអេក្រង់បត់ចំនួន ២០លានគ្រឿងនៅឆ្នាំក្រោយ

ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung កំពុងកំណត់គោលដៅដាក់លក់ស្មាតហ្វូនអេក្រង់បត់របស់ខ្លួនឱ្យបានចំនួន ២០លានគ្រឿងនៅឆ្នាំ២០២៤ខាងមុខនេះ ដែលក្នុងនោះរួមមានម៉ូដែល Galaxy Z Fold5/ Z Flip5 បច្ចុប្បន្ន និងម៉ូដែល Galaxy Z Fold6/ Z Flip 6 ដែលត្រៀមចេញលក់នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរប់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ប្រភពពី The Elec បានឱ្យដឹងថា ការរំពឹងទុករបស់ Samsung អាចជាការពិតព្រោះថា តាមរយៈរបាយការណ៍ដាក់លក់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៣នេះ... Read more »

ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានបង្ហាញនូវក្តីរីករាយចំពោះជំនួបជាមួយ សម្តេចធិបតី នៅរដ្ឋធានីប៉េកាំង នាឱកាសនេះ និងសម្តែងការអបអរសាទរជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្ត្រី... Read more »

WhatsApp បញ្ចេញមុខងារសុវត្ថិភាព «Passkey» ថ្មីនៅលើប្រព័ន្ធដំណើរការ Android

ចំពោះអ្នកប្រើប្រាស់កម្មវិធីផ្ញើសារ WhatsApp ដែលឧស្សាហ៍ភ្លេច Password លែងជាបញ្ហាទៀតហើយ ដោយថ្មីៗនេះ WhatsApp បានបញ្ចេញមុខងារថ្មីមួយជាប្រភេទ Passkey ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការ Logins ដោយពុំចាំបាច់ប្រើ Password។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TheVerge នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ WhatsApp កំពុងបញ្ចេញមុខងារថ្មីដំបូងគេដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីផ្ញើសារ WhatsApp ទាំងអស់នៅលើប្រព័ន្ធដំណើរការ Android អាចធ្វើការ Login ដោយប្រើមុខងារស្កេនម្រាមដៃ ស្កេនមុខ (FaceID) និងផ្ទៀងផ្ទាត់លេខកូដតាមរយៈសារ SMS OTP ជំនួសវិញ។... Read more »

នាវិកកងទ័ពជើងទឹកអាមេរិក សារភាពថា មានកំហុសក្នុងការធ្វើចារកម្មឱ្យចិន

អាមរិក៖ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា មន្ត្រីកងទ័ពជើងទឹកអាមេរិកម្នាក់បានសារភាពកំហុសកាលពីថ្ងៃអង្គារថា ខ្លួនបានជួយប្រមូលព័ត៌មានយោធាដ៏រសើបឱ្យមន្ត្រីចារកម្មចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Wenheng Zhao អាយុ ២៦ ឆ្នាំ និងនាវិកកងទ័ពជើងទឹកអាមេរិកម្នាក់ទៀតឈ្មោះ Jinchao Wei ត្រូវបានចាប់ខ្លួនកាលពីខែសីហាពីបទសង្ស័យថា បានធ្វើចារកម្មឱ្យប្រទេសចិន។ ក្រសួងយុត្តិធម៌និយាយថា លោក Zhao បានសារភាពកំហុសនៅក្នុងតុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ា ចំពោះការចោទប្រកាន់ពីបទសមគំនិតជាមួយមន្ត្រីចារកម្មបរទេស និងទទួលយកសំណូក។ លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំពីបទសមគំនិត និង ១៥ ឆ្នាំពីបទសូកប៉ាន់។ ការកាត់ទោសលើសំណុំរឿងនេះ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែមករា។ យោងតាមមន្ត្រីអាមេរិក លោក Zhao... Read more »

ប្រទេសចិនបិទព្រឹត្តិការណ៍ Asian Games ក្រោមទស្សនីយភាពសិល្បៈ និងបច្ចេកវិទ្យាទំនើបដ៏ស្រស់ស្អាតបំផុត

ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ បានបិទបញ្ចប់នៅកីឡដ្ឋាន Hangzhou Olympic Sports Center ក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។ ការប្រកួតកីឡាអាស៊ីជាព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍ពីប្រជាជនអាស៊ី និងជុំវិញពិភពលោក ។ ពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសចិនឆ្នាំនេះ បានបង្ហាញពីទស្សនីយភាពសិល្បៈចម្រុះដ៏ស្រស់ស្អាតបំផុតក្នុងតំបន់អាស៊ីទៅកាន់ពិភពលោក ។ កម្មវិធីបិទកីឡា Asian Games គឺជាពិធីជប់លៀងលាគ្នាដែលមានរយៈពេល ៨៥នាទី ។ រយៈពេលនេះអ្នកទស្សនា ថ្នាក់ដឹកនាំ អត្តពលិក និងប្រតិភូកីឡាមកពីប្រទេសនានា... Read more »

UEFA បញ្ជាក់ថា ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2028

សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្រាប់ព្រឹត្តិការណ៍ Euro 2028 នឹងធ្វើឡើងនៅចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ តមកពីអាល្លឺម៉ង់ ដែលធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៤។ តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ការប្រកួត Euro លើកទី១៨ នៅឆ្នាំ២០២៨ នោះដែរ នឹងធ្វើឡើងនៅបណ្តាប្រទេសចំនួន ៥ដោយរួមមាន អង់គ្លេស វ៉េល ស្កុតឡេន អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ដោយមាន ១០កីឡដ្ឋានសរុបផងដែរ... Read more »

តាមរយៈសារសំឡេង សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាល បានអនុវត្តគោលដៅសំខាន់ៗចំនួន៣ នៅពេលដែលសភាពការណ៍បានផ្ទុះឡើង នៅអ៊ីស្រាអែល

-ទី១ កំណត់ឱ្យបាននូវអត្តសញ្ញាណ និងចំនួនរបស់ប្រជាជនខ្មែរ ដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់កម្ពុជា។ -ទី២ ព្យាយាមទំនាក់ទំនងជាមួយនិស្សិត និងប្រជាពលរដ្ឋកម្ពុជានៅទីនោះឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានព័ត៌មានថា តើពួកគេទទួលបានសុវត្ថិភាពឬយ៉ាងណា និងកំណត់ថា ពួកគេកំពុងឋិតនៅក្នុងតំបន់សុវត្ថិភាព ឬតំបន់ក្រហមដែលមានជម្លោះ។ -ទី៣ ក្នុងករណីដែលមានប្រជាពលរដ្ឋខ្មែរឋិតនៅក្នុងតំបន់ក្រហម គឺត្រូវព្យាយាមទំនាក់ទំនងជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីជួយសង្គ្រោះ និងជម្លៀសពួកគេ ចេញពីតំបន់ក្រហមទៅកាន់តំបន់សុវត្ថិភាពឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ Read more »

ការប្រគំតន្ត្រីទេសចរណ៍ “RENAISSANCE World Tour” របស់កំពូលតារាចម្រៀងប៉ុប Beyonce បានបញ្ចប់ទៅយ៉ាងជោគជ័យកាលពីពេលថ្មីៗនេះ

ដោយមានអ្នកគាំទ្រចូលរួមទស្សនាសរុប ២,៧លាននាក់ ពីការសម្ដែងសរុប ៥៦ឆាកនៅទីក្រុងផ្សេងៗនៅអាមេរិកខាងជើង និងអឺរ៉ុប។ ការប្រគំតន្ត្រីនេះក៏បានធ្វើឱ្យម្ចាស់បទ “Halo” បានគ្រងតំណែងជាសិល្បករទោលជនជាតិអាមេរិកដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ ពោលគឺរហូតដល់ ៥៧៩លានដុល្លារ។ ទន្ទឹមនឹងនេះ Beyonce ក៏បាន កាន់កាប់កំណត់ត្រាផ្សេងៗទៀតដូចជាកំណត់ត្រាតារាចម្រៀងស្រីដំបូង និងតារាស្បែកខ្មៅដំបូងដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនបំផុតដូចគ្នា។ បន្ទាប់ពីការប្រគំតន្ត្រី RENAISSANCE World Tour បានបញ្ចប់ជាស្ថាពរ Beyonce ក៏មាន ចំណងដៃមួយទៀតសម្រាប់អ្នកគាំទ្របានទស្សនានិងរំភើបចិត្ត នោះគឺភាពយន្តឯកសារអំពីការប្រគំតន្ត្រីនេះ មានចំណងជើងថា “RENAISSANCE: A Film By Beyoncé” ដែលនឹងបង្ហាញពីសកម្មភាពទាំងលើឆាក... Read more »

ជនប៉ាលេស្ទីនប្រមាណ២៣២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល

ជនប៉ាលេស្ទីនប្រមាណ២៣២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល ———————————– -មនុស្ស២៣២នាក់បានស្លាប់ ហើយជាង ១.៦០០នាក់ បានរងរបួសក្នុងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលមានប្រជាជនប៉ាលេស្ទីនរស់នៅច្រើន ក្រោយពីក្រុមហាម៉ាស់បាញ់ស្រោចរ៉ុកកែតលើអ៊ីស្រាអែល៕ ប្រភព៖ Al Jazeera Read more »

លោក Joe Biden សន្យាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែល 

លោក Joe Biden សន្យាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែល ———————————– -កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាម៉េរិក Joe Biden សន្យានឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងអ្វី ដែលលោកហៅថា ជា “ការវាយប្រហារភេរវកម្ម” របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក្នុងនោះលោកក៏បានប្រកាសផ្តល់ជំនួយយោធាដល់អ៊ីស្រាអែលក្នុងពេលឆាប់ៗនេះផងដែរ៕ ប្រភព៖ CNA Read more »

តុលាការកំពូលភូមាច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោកស្រី Aung San Suu Kyi

តុលាការកំពូលភូមាច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោកស្រី Aung San Suu Kyi ———————————– -តុលាការកំពូលភូមាបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីលោកស្រី Aung San Suu Kyi ដែលជំទាស់ប្រឆាំងនឹងទោសពុករលួយមួយចំនួន ដែលរបបយោធាភូមាចោទប្រកាន់លោកស្រី៕ ប្រភព៖ Reuters Read more »

ស្ថាប័នអន្តរជាតិចំនួន២ បានស្នើឱ្យកម្ពុជាកែសម្រួលសេចក្តីព្រាងច្បាប់សន្តិសុខតាមអ៊ីនធឺណិត

គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) និងក្រុមហ៊ុន Access Now ស្នើឱ្យក្រសួងគួរតែកែសម្រួលសេចក្តីព្រាងច្បាប់សន្តិសុខតាមអ៊ីនធឺណិត ដោយសារសេចក្ដីព្រាងច្បាប់នេះមិនបានការពារ ប៉ុន្តែបែរជាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្សដែលត្រូវបានការពារក្នុងច្បាប់អន្តរជាតិ។ ការស្នើបែបនេះឡើងតាមរយៈលិខិតរួមដែលបានចុះហត្ថលេខាដោយលោក Ian Seiderman នាយកផ្នែកច្បាប់ និងគោលនយោបាយនៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ និងលោក Raman Jit Singh Chima ជាអ្នកដឹកនាំសន្តិសុខតាមអ៊ីនធឺណិតសកលនៅក្រុមហ៊ុន Access Now បានដាក់ជូនលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ ក្នុងលិខិតរួមគ្នានេះ បានស្នើឱ្យក្រសួងគួរតែធ្វើវិសោធនកម្មខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត (Cybersecurity)... Read more »

ទីបំផុត! កម្មវិធីផ្ញើសារ Gmail ទទួលបានការគាំទ្រមុខងារ emoji ជាលើកដំបូង

ថ្មីៗនេះក្រុមហ៊ុន Google បានបញ្ចេញមុខងារប្រតិកម្មរូបភាព « Emoji Reaction» ជាលើកដំបូងនៅលើកម្មវិធីផ្ញើសារ Gmail របស់ខ្លួន ដែលត្រូវបានអនុញ្ញាតឱ្យប្រើដំបូងគេសម្រាប់ស្មាតហ្វូន Android។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា មុខងារប្រតិកម្ម emoji នេះត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងសម្រាប់តែប្រតិបត្តិការ Android ប៉ុណ្ណោះ ចំណែកឯប្រតិបត្តិការ iOS នៅមិនទាន់ទៅដល់នោះទេ តែ Google អះអាងថានឹងទៅដល់ក្នុងពេលណាមួយឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញចំពោះមុខងារប្រតិកម្ម emoji នេះហាក់មិនមែនជារឿងដែលប្លែកនោះទេបើធៀបទៅនឹងកម្មវិធីផ្សេងទៀតដូចជា Telegram... Read more »

Meta នឹងចាប់ផ្តើមឱ្យអ្នកប្រើប្រាស់ Facebook និង Instagram នៅអឺរ៉ុបបង់ប្រាក់ បើសិនជាមិនចង់ឃើញផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆាប់ៗខាងមុខនេះក្រុមហ៊ុន Meta Platform នឹងចាប់ផ្តើមផ្តល់ជម្រើសបង់ប្រាក់ដល់អ្នកប្រើប្រាស់អឺរ៉ុបដែលធុញទ្រាន់នឹងផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើគណនី Facebook និង Instagram របស់ពួកគេ ដែលនឹងតម្រូវឱ្យបង់ប្រាក់ចាប់ពី ១៤ដុល្លាឡើងទៅ។ ការផ្តល់ជូនខាងលើនេះ គឺជាឆ្លើយតបទៅនឹងច្បាប់ឯកជនភាពថ្មីដ៏តឹងរឹងនៅក្នុងសហភាពអឺរ៉ុប ដែលតម្រូវឱ្យ Meta បិទផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ តាមរយៈការចេញផ្សាយចុងក្រោយនេះបានឱ្យដឹងថា Meta កំពុងពិចារណាផ្តល់ជម្រើសបង់ប្រាក់ដែលមានតម្លៃប្រហែល ១៤ដុល្លារសម្រាប់ការចូលប្រើប្រាស់ Facebook និង Instagram ដោយគ្មានការផ្សាយពាណិជ្ជកម្មនៅលើទូរស័ព្ទដៃ និងជម្រើសប្រហែល ១៨ដុល្លារសម្រាប់ការចូលប្រើប្រាស់នៅលើ Desktop។ លើសពីនេះទៅទៀត Meta ក៏កំពុងតែពិចារណាទៅលើជម្រើសបង់ថ្លៃក្នុងកញ្ចប់ពិសេសដែលអាចចូលប្រើប្រាស់បានទាំងពីរទាំងនៅលើទូរស័ព្ទដៃ និងនៅលើ Desktop បានក្នុងតម្លៃប្រហែល... Read more »

Tesla បានដាក់លក់រថយន្តសរុបអស់ច្រើនជាង ៤៣ម៉ឺនគ្រឿងក្នុងត្រីមាសទី៣ ដែលលើសពីការរំពឹងទុក

ដើមសប្តាហ៍នេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានបង្ហាញពីរបាយការណ៍ដាក់លក់រថយន្តរបស់ខ្លួន ដែលជាលទ្ធផលកើនឡើងខ្ពស់ជាងការរំពឹងទុករហូតដល់ទៅជាង ៥ពាន់គ្រឿងឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានបង្ហាញ ការផលិតរបស់ Tesla ក្នុងត្រីមាសទី៣ កន្លងទៅថ្មីៗនេះមានចំនួនសរុប ៤៣០,៤៨៨គ្រឿង ខណៈការនាំចេញបានកើនឡើងខ្ពស់ជាង ៥ពាន់គ្រឿង ដែលមានចំនួននាំចេញសរុបរហូតដល់ទៅ ៤៣៥,០៥៩ គ្រឿងឯណោះ។ Tesla បានអះអាងថា ចំនួននេះ គឺកើនឡើងប្រហែល ២៦.៥ភាគរយ និងកើន២៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកចំពោះមូលហេតុដែល Tesla កាត់បន្ថយចំនួនផលិតកម្មនេះ គឺដោយសារតែខកចិត្តទៅនឹងការរំពឹងទុកក្នុងត្រីមាសទី២ កន្លងទៅដែលបានដាក់លក់ក្នុងចំនួនទាបប្រហែល... Read more »

United Airline បញ្ជាទិញយន្តហោះថ្មីសរុប ១១០គ្រឿងពីក្រុមហ៊ុន Boeing និង Airbus ក្នុងតម្លៃ ២២.៤ពាន់លានដុល្លារ

ក្រុមហ៊ុន United Airlines បានប្រកាសនៅថ្ងៃទី៣ ខែតុលាថា ខ្លួនបានបញ្ជាទិញយន្តហោះថ្មីសរុបចំនួន ១១០គ្រឿងពីក្រុមហ៊ុន Boeing និង Airbus បូករួមទាំងជម្រើសបញ្ជាទិញ ៩០គ្រឿងបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីបង្ហាញពីទំនុកចិត្តទៅលើវិស័យអាកាសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជាទិញយន្តហោះប៊ូអ៊ីងធុន 787-9 ចំនួន ៥០គ្រឿង និងយន្តហោះអ៊ែរប៊ស់ធុន A321neo ចំនួន ៦០គ្រឿងគ្រឿង ដែលសរុបទាំងអស់មានចំនួន ១១០គ្រឿង ដោយការចែកចាយនឹងចាប់ផ្តើមនៅឆ្នាំ ២០២៨ខាងមុខ។ ការបញ្ជាទិញរួមគ្នាដ៏ធំនេះ មានតម្លៃរហូតដល់... Read more »