
ឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ (ភ្នំពេញ)៖ ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ គួរជម្រាបថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់... Read more »

ភ្នំពេញ ÷ ផ្ដើមពីអតិថិជនរាប់សិបនាក់ បានមកតវ៉ា តាំងពីព្រឹក ថ្ងៃទី០៧ ខែសីហា នៅមុខស្នាក់ការ ក្រុមហ៊ុនពិភពដីមាស ស្ថិតនៅភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។ លុះរសៀលថ្ងៃដដែល អ្នកតវ៉ាសុំចូលស្នាក់ការ និងសុំយកអ្នកថតចូលផង ក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា ប្រទូសរ៉ាយគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ ។ គិតត្រឹមម៉ោង៤និង៣០នាទីល្ងាចនេះ សមត្ថកិច្ចឡោមព័ទ្ធ ឃាត់ខ្លួនបានថៅកែម្នាក់ ( ឧកញ៉ា... Read more »

៖ https://vehicle.mpwt.gov.kh ) លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ... Read more »

ភ្នំពេញ : អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ លើរថយន្តចង្កូតស្តាំដែលបង់ពន្ធនិងអាករ និងបានចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន រួចរាល់។ អនុលោមតាមសេចក្ដីប្រកាសព័ត៌មានលេខ ០៣ ប្រភព ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្តី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គតណះរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលនៅសេសសល់ ចូលមកបំពេញ កាព្វកិច្ចពន្ធនិងអាករដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង អគ្គនាយកដ្ឋាន ពន្ធដារអនុញ្ញាតឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទ បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២២... Read more »

លូវក្រវាត់ក្រុងគឺជាផ្លូវដែលមានសារៈសំខាន់បំផុតក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងចូលរួមចំណែកដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជម្រុញការដឹកជញ្ជូន ភស្តុភារ និងទំនិញ មានលក្ខណៈកាន់តែងាយស្រួលជាពិសេសផ្លូវក្រវាត់ក្រុងនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ទំនប់កប់ស្រូវ។ តើលោកអ្នកដឹងទេថាផ្លូវក្រវាត់ក្រុងទី ៣ សាងសង់ដល់ណាហើយ? ខណៈកន្លងមករាជរដ្ឋាភិបាលបញ្ជាក់ថាក្រោយសាងសង់ស្ពានពីកន្លែងរួចផ្លូវនេះនឹងលេចចេញជារូបរាង។ តាមការបញ្ជាក់ពីមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២ ការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ សម្រេចលទ្ធផលគម្រោងបានប្រមាណ ៧៣.៧០ ភាគរយហើយ។... Read more »