Related Articles
លិខិតចុះបញ្ជីអាពាណ៍ពិពាហ៍ ឬហៅថា អ៊ីតាស៊ីវិល មានផលប្រយោជន៍១២យ៉ាងដល់គូស្វាមីភរិយា
រាជធានីភ្នំពេញ ៖ គូស្រករទើបរៀបការរួចថ្មីថ្មោង គួរធ្វើសំបុត្រអាពាហ៍ពិពាហ៍ ដែលវាមានសារៈប្រយោជន៍ដល់ស្វាមី ភរិយា សម្រាប់ប្រើប្រាស់តាមផ្លូវច្បាប់។ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់មេធាវីស្ត្រីខ្មែរ ដែលបានលើកឡើងពីផលប្រយោជន៍១២យ៉ាងដល់ប្ដីប្រពន្ធរៀបការរួច ដឹកគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍មានអត្ថប្រយោជន៍អេតាស៊ីវិលសម្រាប់ប្ដី/ប្រពន្ធ… រាជធានីភ្នំពេញ ៖ គូស្រករទើបរៀបការរួចថ្មីថ្មោង គួរធ្វើសំបុត្រអាពាហ៍ពិពាហ៍ ដែលវាមានសារៈប្រយោជន៍ដល់ស្វាមី ភរិយា សម្រាប់ប្រើប្រាស់តាមផ្លូវច្បាប់។ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់មេធាវីស្ត្រីខ្មែរ ដែលបានលើកឡើងពីផលប្រយោជន៍១២យ៉ាងដល់ប្ដីប្រពន្ធរៀបការរួច ដឹកគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍មានអត្ថប្រយោជន៍អេតាស៊ីវិលសម្រាប់ប្ដី/ប្រពន្ធ ទើបរៀបការរួចដូចជា៖ ១. ជាប្ដីប្រពន្ធ ស្របតាមផ្លូវច្បាប់ ដែលមិនអាចរំលាយទៅវិញបាន តាមទំនើងចិត្តរបស់ខ្លួនឡើយ ២. ទ្រព្យសម្បត្តិរួម ក្រោយអាពាហ៍ពិពាហ៍ ត្រូវចែកគ្នាស្មើនៅពេលលែងលះ ៣. កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នា ពេលមានសំបុត្រ អាពាហ៍ពិពាហ៍ ៤. ទទួលមរតកស្របច្បាប់ ៥. ចុះសំបុត្រកំណើត ឬបញ្ជាក់សំបុត្រកំណើតកូន ៦. ធ្វើប្លង់ ដី ឬ ផ្ទះ ៧. ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ៨. ការពារប្រឆាំងនឹងទ្វេពន្ធភាព (ការពារប្រឆាំងការមានប្ដីច្រើន ឬមានប្រពន្ធច្រើន) ៩. ជួយការពារទ្រព្យសម្បត្តិរួមរបស់ប្ដី ប្រពន្ធ […]
កិច្ចប្រជុំក្រុមការងារព័ត៌មានក្នុងយុទ្ធនាការចុះវ៉ាក់សាំងការពារកូវីដ-១៩ក្នុងតំបន់ក្រហម
ភ្នំពេញៈ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្នុងយុទ្ធនាការចុះវ៉ាក់សាំងការពារកូវីដ-១៩ក្នុងតំបន់ក្រហមដែលក្រុមគ្រូពេទ្យក្រសួងការពារជាតិកំពុងប្រតិបត្តិការចាក់ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ នៅអគ្គយោធសេវា ក្រសួងការពារជាតិ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមបទបញ្ជារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ឲ្យស្រោចក្នុងតំបន់ក្រហមតាមបទបញ្ជាសម្តេចតេជោ ដែលជាតំបន់ហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលកូវីដ១៩ ។ នាយឧត្តមសេនីយ មាស សាវ៉ន មានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារចុះឲ្យជាប់តាមបណ្តាខណ្ឌដែលក្រុមគ្រូពេទ្យកងយោពលខេមរភូមិន្ទកំពុងសស្រាក់សស្រាំក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២និងក៏នៅបន្តចាក់ដូសទី១ជូនប្រជាពលរដ្ឋដែលមិនទាន់បានមកចាក់កន្លងមកដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យមកចាក់បានទាន់ពេលវេលានៃការណាត់របស់ក្រុមគ្រូពេទ្យយើង ។
សេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីការត្រួតពិនិត្យសន្លឹប័ណ្ណបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣១ខែមករាឆ្នាំ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១។ អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមជម្រាបជូនម្ចាស់យានយន្តទាំងអស់មេត្តាជ្រាបថា អនុលោមតាមប្រកាស លេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចំណារឯកភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លើ លិខិតលេខ ១០៧៦៥ សហវ.អពដ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារចម្រុះ រាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាស បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២២ តទៅ ។ ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំ ឆ្នាំ២០២១កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ […]